ម្ចាស់ផលិតផលបណ្តុះសក់បង្ហោះសារបកស្រាយរឿង គេបង្ហោះសារថា “បែកធ្លាយ ខៀ​វ​ កាញ្ញារិទ្ធ​ កុម្មង់ស្រាតាមអនឡាញ”

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (១០ សីហា ២០១៧) ៖ បន្ទាប់ពីមានការបង្ហោះសារ និងរូបភាព រវាង ឯកឧត្តម​ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ ខៀវ កញ្ញារិទ្ធ ឆាត ជាមួយអ្នកលក់ ដើម្បីបញ្ជារកម្មង់ទិញ ថ្នាំបណ្តុះសក់ Toppik Us Hair យកទៅសាកល្បងប្រើប្រាស់  ស្រាប់តែនៅលើគណនីហ្វេសប៊ុក លោក Chham Chhany បានបង្ហោះសារនៅថ្ងៃនេះថា៖ បែកធ្លាយ៖​ ខៀ​វ​ កាញ្ញារិទ្ធ​ កុម្មង់ស្រាតាមអនឡាញ ទៅវិញ។​ 

ភ្លាមៗនោះដែរ នៅលើគណនីហ្វេសប៊ុក ឈ្មោះ Sophon Hang បានបង្ហោះសារបញ្ជាក់ពីការភាន់ច្រឡំខាងលើ​ ដោយបានសរសេរថា៖ យេីងខ្ញំជាម្ចាស់ផលិតផលបណ្តុះសក់ Toppik សូមធ្វេីការបកស្រាយ និង ថ្កោលទោសយ៉ាងខ្លាំងទៅ់លេីគណនីហ្វេសបុក Chatham Chaney ដែលបានយករូបយេីងខ្ញំទៅផុសដោយគ្មានការអនុញ្ញាតិ និង លាបពណ៍ទៅលេី ឯកឧត្តម ខៀវ កាញ្ញារិទិ្ធ

សូមបញ្ជាក់ថា ឯកឧត្តមគឺបានទិញនូវផលិតផលបណ្តុះសក់ Toppik ពីហាងយេីងខ្ញំចំនួនបីដប ដោយយេីងខ្ញំមានសេចក្តីរីករាយក្រៃលែងចំពោះការគាំទ្ររបស់ឯកឧត្តម ទេីបយេីងខ្ញំផុសអរគុណចំពោះការគាំទ្រពីសំណាក់ឯកឧត្តម ស្រាប់តែមានគណនីហ្វេសបុក Chham Chaney យកទៅផុសដោយគ្មានការអនុញ្ញាតិពីយេីងខ្ញំ ហេីយថែម​ទាំងលាបពណ៍ដោយគ្មានវិចារណញ្ញានជាអ្នកផ្តល់ពត៍មានសុក្រិតអោយសង្គម ថាឯកឧត្តមទិញស្រាទៅវិញ យេីងខ្ញំជាម្ចាស់ផលិតផលមានការសោកស្តាយជាខ្លាំង ចំពោះការលាបពណ៍ដោយគ្មាម់នវិចារណញ្ញានចំពោះបុគ្គលមួយនេះ ហេីយធ្វេីអោយខូចឈ្មោះដល់ប្រពៃរបស់ឯកឧត្តម

យេីងជាម្ចាស់ផលិតផល សូមអោយគណនី Chatham Chaney លុបចោល ហេីយសូមទោសជាសាធារណះចំពោះរឿងនេះ យេីងនឹងដាក់ប្តឹងទៅមនុស្សឈ្មោះ Chham Chaney ចំពោញការបំភ្លៃពត៍មានមិនពិត ដែលធ្វេីអោយប៉ះពាល់ដល់កិត្តយស និង កេរ្ត៍ឈ្មោះរបស់ឯកឧត្តម និង ផលិតផលហាងយេីងខ្ញំ

សូមមេត្តា ប្រេីវិជ្ជាជីវះ ផ្តល់ពត៍មានអោយសុក្រិត និង យុត្តធម៍ មុននឹងធ្វេីការផុស ហេីយសូមមេត្តាមានសុជីវធម៍ក្នុងការប្រេីប្រាស់គណនីហ្វេសបុករបស់គេ ក្នុងការផ្សាយអោយត្រឹមត្រូវ កុំដេីម្បីតែប្រយោជន៍ខ្លួនអែង បំភ្លៃពត៍មានមិនពិត៕

2

1

3

Related Articles

Back to top button
Close
Close