ឯកឧត្តម​ ខៀវ កាញារីទ្ធ ចុះប្រគល់ផ្ទះមួយខ្នងដល់លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន​

សារព័ត៌មាន​ Cambodia News/

តាកែវ (០៩ សីហា ២០១៧) ៖  រដ្ឋមន្រ្តីក្រសួងព័ត៌មាន ​ឯកឧត្តម​ ខៀវ កាញារីទ្ធ និងលោកស្រី ទេព រង្សី ព្រមទាំងមន្រ្តីក្រសួងព័ត៌មាន​ នៅព្រឹកថ្ងៃ​ទី​០៩ ខែសីហា ​នេះ បាន​ចុះប្រគល់ផ្ទះមួយខ្នង ដែលស្ថិតនៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ ដល់លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន វីរៈសិល្បចាប៉ី​ដងវែង។

ផ្ទះមួយខ្នងនេះមានទទឹង៥ម៉ែត្រ បណ្ដោយ៧ម៉ែត្រ ដែលចំណាយថវិកាសាងសង់អស់ជិត១ម៉ឺនដុល្លារនេះ ជាអំណោយផ្ទាល់របស់​ ឯកឧត្តម​ ខៀវ កាញារីទ្ធ និងលោកស្រី។​

​ឯកឧត្តម​ ខៀវ កាញារីទ្ធ  បាននាំនូវការ​សាកសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ដាំផ្ញើឲ្យលោក តាមដានយកិត្តទុកដាក់ដល់ លោក​តា ប្រាជ្ញ ឈួន និងឲ្យបង្កើត​សមាគមមនុស្សចាស់ងាយស្រួល ក្នុងការជួយពួកគាត់។

បន្ថែមពីនេះ ឯកឧត្តម​ ក៏បាននាំយកសម្ភារមួយចំនួន ប្រគល់លោកតាប្រាជ្ញ ឈួន មានថវិកា​៥០០ដុល្លារ, ទូរទស្សន៍៤០អ៊ីង បំពាក់ឌីធីវី និងសម្ភារៈជាច្រើនទៀត៕

5

Related Articles

Back to top button
Close
Close