ខឹង​ម្តាយ​មិន​លក់​ផ្ទះ​យក​ប្រាក់​ចែក​គ្នា លោក​កូនចិត្តខ្លាំង​​​​​ដុត​ចោលឆេះ​ហ្មត់

សារព័ត៌មាន​ Cambodia News/​

ភ្នំពេញ (០៤ សីហា ២០១៧) ៖ ​​កូនប្រុស​អគតិ​ជា​មនុស្ស​ញៀន​ថ្នាំ ដុត​សង់​អំពី​ឈើ​លើ​ថ្ម​ក្រោម​មួយ​ខ្នង​ឆេះ​ហ្មត់​គ្មាន​សល់​ដោយសារ​តែ​ខឹង​ម្តាយ​មិន​លក់​យក​លុយ​ចែក គ្នា ក្រោយ​​ពី​ដុត​ផ្ទះ​បាន​ប្រមាណ​ជាង​៤​ម៉ោង ក៍​ត្រូវ​នគរបាល​ឃាត់ខ្លួន ។ អគ្គី​ភ័យ​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២ សីហា ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ដី​ថ្មី​សង្កាត់​គោក​ឃ្លៀង ខណ្ឌ​សែន​សុខ ។ ​

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ម្ចាស់ផ្ទះ​ដែល​ជា​ម្តាយ​ពុំ​នៅផ្ទះ​នោះ​ទេ ហើយ​កូនប្រសា​ស្រី​ទៅ​លក់ដូរ​បាត់​នៅ​សល់​តែ​កូនប្រុស​បង​ឈ្មោះ​មាស សីហា អាយុ​៣៣​ឆ្នាំ ជា​មនុស្ស​ញៀន​ថ្នាំ និង​មិត្តភក្តិ​ម្នាក់​ទៀត អង្គុយ​ផឹក​ក្រោមផ្ទះ ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​ឡើង​សន្ធោសន្ធៅ​តែ​ម្តង ។ ​

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា បន្ទាប់​ពី​ដុត​ផ្ទះ​ហើយ បុរស​ញៀន​ថ្នាំ​បាន​រត់គេច​ខ្លួន ហើយ​ត្រូវ​បាន​នគរបាល​ខណ្ឌ​សែន​សុខ​ស្រាវជ្រាវ ឃាត់ខ្លួន​បាន​នៅ​វេលា​ម៉ោង​ប្រមាណ​៦ និង​៣០​នាទី​ល្ងាច ។ តាម​បុរស​ញៀន​ថ្នាំ​បាន​សារភាព​ថា រូបគេ​ជា​អ្នក​ដុត​ដោយសារ​តែ​ខឹង​មិន​លក់​ផ្ទះ​ចែក​គ្នា ព្រមទាំង​ម្តាយ​ចេះ​តែ​ជេរ​ស្តី បន្ទោស​ជា​ញឹកញាប់ ។ នៅ​ពេល​ដែល​ប្អូន​មិន​នៅផ្ទះ ក៏​បាន​ដុត​ចោល​តែ​ម្តង​ឱ្យ​ខាន​នៅ​ទាំងអស់​គ្នា ៕

0

Related Articles

Back to top button
Close
Close