ស្ទើរមិនគួរឲ្យជឿនៅកូរ៉េខាងជើងអាចមើលរឿងអាសអាភាស (១៨+) បាន
សារព័ត៌មាន Cambodia News/
កូរ៉េខាងជើង (០៤ សីហា ២០១៧) ៖ មិនខុសពីបណ្ដាប្រទេសភាគច្រើនក្នុងពិភពលោកនេះទេ ក្រុមមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងក្រោមការដឹកនាំរបស់ Kim Jong-un ក៏បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដើម្បីលេង Facebook អានព័ត៌មាន ក៏ដូចជាមើលវីដេអូ Online ក្នុងនោះក៏រួមបញ្ចូលទាំងវីដេអូអាសអាភាសផងដែរ នេះបើតាមរបាយការណ៍ថ្មីពីអាមេរិក។
យោងតាមក្រុមហ៊ុនចារកិច្ចផ្នែកបច្ចេកវិទ្យា Recorded Future ដែលមានទីតាំងនៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ក្រុមមន្ត្រីធំៗនៅប្រទេសដ៏ឯកោនេះ បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតដូចបណ្ដាប្រទេសបស្ចិមលោកអ៊ីចឹង ដោយក្រោយពីក្រោកពីដេក ពួកគេឆែកអ៊ីមែល ប្រើបណ្ដាញសង្គម ជាពិសេស Facebook អានព័ត៌មានពីកាសែតចិនដូចជា Xinhua និង People’s Daily ព្រមទាំងមើលវីដេអូOnline។
បើតាមទិន្នន័យមួយទៀតរបស់ Google Analytics កាលពីខែកក្កដា បានបង្ហាញថាមានជនជាតិកូរ៉េខាងជើងរហូតដល់រាប់ពាន់នាក់បានចូលមើលវីដេអូអាសអាភាសក្នុងគេហទំព័រ PornHub ក្នុងចន្លោះឆ្នាំ ២០១៦ និង ២០១៧ ដែលប្រភេទជនជាតិពួកគេនិយមស្វែងរកមើលគឺអាស៊ីមានដូចជា ចិន ម៉ុងហ្គោល ជប៉ុន ជាពិសេសជនជាតិកូរ៉េតែម្ដង។
បញ្ជាក់ផងដែរ ការប្រើប្រាស់អ៊ីនធឺណិតសម្រាប់ប្រជាជនធម្មតាគឺមានភាពរឹតត្បិតណាស់ក្នុងប្រទេសកូរ៉េខាងជើង ហើយប្រទេសនុយក្លេអ៊ែរមួយនេះទើបតែបានហាមមិនឲ្យមានការប្រើប្រាស់ Facebook កាលពីខែមេសាដើមឆ្នាំនេះ ប៉ុណ្ណោះ៕