អាមេរិក​នឹង​ដាក់បំរាម​ធ្វើដំណើរ​ទៅ​កូរ៉េខាងជើង​​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១​ខែកញ្ញា​

សារព័ត៌មាន​ Cambodia News/

​អាមេរិក (០៣ សីហា ២០១៧) ៖ ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា បំរាម​ធ្វើដំណើរ​សម្រាប់​អ្នក​កាន់​លិខិតឆ្លងដែន​សហរដ្ឋអាមេរិក​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​នឹង​ចូល​ជាធរ​មាននៅ​ថ្ងៃទី​១​ខែកញ្ញា​ហើយ​ពលរដ្ឋ​អាមេរិក​នៅក្នុង​ប្រទេស​នេះ​គួរតែ​ចាកចេញ​មុន​កាលបរិច្ឆេទ​នោះ​។​

​ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តីជូនដំណឹង​ជា​សាធារណៈ​មួយ​ថា អ្នកសារព័ត៌មាន​និង​បុគ្គលិក​មនុស្សធម៌​អាចដាក់​ពាក្យសុំ​លើកលែង​ចំពោះ​បំរាម​នេះ​។​ កាលពី​ខែ​មុន រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​និយាយថា ខ្លួន​នឹង​រារាំង​ជនជាតិ​អាមេរិក​ធ្វើដំណើរ​ទៅ​ប្រទេស​កូរ៉េខាងជើង​ដោយសារតែ​ហានិភ័យ​នៃ​ការឃុំខ្លួន​រយៈពេល​វែង​នៅ​ទីនោះ​។​

​ការហាមឃាត់​នេះ​បានធ្វើ​ឡើង​ចំពេល​មាន​ភាព​តានតឹង​កាន់តែខ្លាំង​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ដែល​កំពុងធ្វើការ​ដើម្បី​អភិវឌ្ឍ​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មាន​សមត្ថភាព​អាច​វាយប្រហារ​សហរដ្ឋ​អាមេរិក​៕

b

Related Articles

Back to top button
Close
Close