សម្តេចនាយករដ្ឋមន្ត្រី៖ ចៅ១រូបនឹងលាលែងពីសញ្ជាតិអាមេរិក
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ សីហា ២០១៧) ៖ ថ្លែងនៅក្នុងពិធីដែលសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូ កីឡាករ កីឡាការិនី មុនចេញទៅប្រកួតកីឡា SEA Games នៅម៉ាឡេស៊ី នៅវិមានសន្តិភាព ថ្ងៃទី០៣ សីហានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្តេចឲ្យចៅមួយរូបរបស់សម្តេចដែលកើតនៅអាមេរិក និងមានសញ្ជាតិអាមេរិកផងនោះ «ឲ្យដកសញ្ជាតិអាមេរិកឱ្យបាន» ។
សម្តេចបានបញ្ជាក់ថា ចៅមួយរូបបានទទួលសញ្ជាតិអាមេរិកនោះ ក៏ដោយសារតែកូន និងកូនប្រសាររបស់សម្តេចបន្តការសិក្សានិងរៀបការនៅអាមេរិក ទើបប្រសូត្របុត្រនៅអាមេរិក ហើយទទួលសញ្ជាតិនេះ ។
យ៉ាងណាក៏ដោយ សម្តេចបានបញ្ជាក់ថា៖ «ត្រូវដកសញ្ជាតិអាមេរិកចេញ» ព្រោះសម្តេច មិនចង់ឱ្យអាមេរិក ដែលកំពុងស្ថិតក្នុងភាពច្របូកច្របូលបាញ់បោះមកចាប់យកចៅសម្តេចឱ្យចូលបម្រើជាទាហានអាមេរិកនោះទេ ៕