​ជិតចូល​រោងការ​ ត្រូវ​គេ​រំលោភ​ក្នុងផ្ទះ​សំណាក់ និង​រឹត​.​ក​សម្លាប់

​សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់ ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៅ​ហើយ ត្រូវ​បាន​ជនសង្ស័យ​លួងលោម​ទៅ​រំលោភ​ក្នុងផ្ទះ​សំណាក់ រួច​យក​ខ្សែ​កង្ហារ​រឹត​.​ក​សម្លាប់ នៅ​ក្នុង​បន្ទប់​ផ្ទះសំណាក់ មុនី​កា ស្ថិត​នៅ​តាម​ផ្លូវ​៤៦០ ក្រុម​២២ ភូមិ​៤ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៧​យប់ ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ ។

សព​ជន​រង​គ្រោះ​មានឈ្មោះ អ៊ី សុខា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ​ដេរខោ​អាវ​នៅផ្ទះ ស្នាក់​ភូមិ​កោះន​រា សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ មាន​ឪពុក​ឈ្មោះ អ៊ី ធា​រ៉ា អាយុ​៥៩​ឆ្នាំ មុខរបរ​យោធា ជា​ជនជាតិ​ខ្មែរ មាន​ម្ដាយ​ឈ្មោះ ហៀ​ង សុខ​លី អាយុ​៤៦​ឆ្នាំ មុខរបរ​កាត់ដេរ​សំលៀក​បំពាក់​នៅផ្ទះ ជា​ជនជាតិ​វៀតណាម ។ ម៉ូតូ​ដែល​ជនសង្ស័យ​ប្លន់​យក​ទៅ​បាត់​ម៉ាក ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១FT-១៧២៣ និង​លុយ​ចំនួន​៤០​ដុល្លារ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ នៅ​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​កើតហេតុ មាន​បុរស​ជា​ជនសង្ស័យ​ម្នាក់ បាន​ទៅ​ជួល​បន្ទប់​ផ្ទះសំណាក់ មុនី​កា ស្នាក់​នៅ​បន្ទប់​លេខ​៣២ ហើយ ជនសង្ស័យ​បាន​ឡើង​ទៅ​ក្នុង​បន្ទប់​មុន ទើប​ឃើញ​ជន​រង​គ្រោះ​មក​តាម​ក្រោយ ឡើង​ទៅ​បន្ទប់​លេខ​៣២ បាន​មួយសន្ទុះ​ក្រោយមក ស្រាប់តែ​ឃើញ​ជនសង្ស័យ​ចុះ​មក​តែ​ម្នាក់ឯង ដោយ​​ជិះ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចេញ​ទៅ​បាត់​រហូត ។

តាម​សម្ដី​ឪពុក​របស់​ជន​រង​គ្រោះ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ នៅ​វេលា​ម៉ោង​០៩​ព្រឹក ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០១៧ កូនស្រី​របស់​គាត់​ជា​ជន​រង​គ្រោះ បាន​សុំ​ម្តាយ​ចេញពីផ្ទះ ទៅ​ផ្សារ​ច្បារ​អំពៅ ដោយ​ជិះ​ម៉ូតូ​ហុងដា​ឌ្រី​ម ស៊េរី​២០១៦ ពេល​ម្តាយ​លឺ​ថា កូនស្រី​ទៅ​ផ្សារ ក៏​បាន​ផ្ញើ​លុយ​ចំនួន​៤០​ដុល្លារ​ឲ្យ​កូន​យក​ទៅ​ដូរ​យក​ប្រាក់​រៀល​ទុក​ឲ្យ​អាប់​ឲ្យ​ភ្ញៀវ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ៖ រហូត​ដល់​ថ្ងៃត្រង់ មិនឃើញ​កូនស្រី​ត្រឡប់​មក​វិញ ពួក​គាត់​ជា​ឪពុក​ម្តាយ បាន​ចាំ​មើលផ្លូវ​កូន​ចាំ​បាត់​ៗ ទូរស័ព្ទ​ក៏​តេ​មិន​ចូល មិនដឹង​ថា កូន​ទៅ​ទីណា​នោះ​ទេ លុះ​ម៉ោង​កើតហេតុ រូប​គាត់​ជា​ឪពុក បាន​ទូរស័ព្ទ​ទៅ​កូន​ម្តងទៀត ក៏​ស្រាប់តែ​សមត្ថកិច្ច​ប្រាប់​ថា កូន​របស់​គាត់​ត្រូវ​បាន​គេ​សម្លាប់​ក្នុងផ្ទះ​សំណាក់​មុនី​កា លឺ​ដូចនេះ រូប​គាត់​បាន​ទៅ​ដល់​ផ្ទះសំណាក់ ដើម្បី​ពិនិត្យ​មើល ឃើញ​ថា​ជា​កូន​របស់​គាត់​ពិតមែន ប៉ុន្តែ​ម៉ូតូ និង​ប្រាក់​៤០​ដុល្លារ បាន​បាត់​អស់ហើយ ។

ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ បាន​បង្ហើប​ថា ៖ កូនស្រី​របស់​គាត់ មាន​គូ​ដណ្តឹង​នៅ​ខេត្តក្រចេះ នឹង​ត្រូវ​ចូល​រោងការ​នៅ​ខែធ្នូ ឆ្នាំំ​២០១៧ ខាង​មុខ​នេះ​ហើយ ។ កន្លង​មក កូនស្រី​របស់​គាត់ មិន​ដែល​ចេញពីផ្ទះ​ទេ នៅ​តែ​ផ្ទះ​ដេរខោ​អាវ​ជាមួយ​ម្តាយ​តែ​ប៉ុណ្ណោះ ហើយ​គាត់​ក៏​មិន​បានដឹង​ថា​កូនស្រី​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ​ជា​ឃាតករ​តាំងពី​ពេល​ណា​មក​ទេ ៕a

 

 

Related Articles

Back to top button
Close
Close