សម្តេច​ត​ជោ​ នឹង​ចាកចេញ​ទៅ​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​០៦-០៩ ​សីហា

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ​(០២ សីហា ២០១៧) ៖ យោង​តាម​សេចក្តី​ជូនព័​ត៌​មាន​របស់​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៅ​ថ្ងៃ​ទី០២ សីហា ​នេះ ​បាន​ឲ្យ​ដឹង​ថា សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ធ្វើ​ដំណើរទស្ស​កិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន ចាប់ពី​ថ្ងៃ​ទី​០៦-០៩ ​សីហា ​តប​តាម​ការ​អញ្ជើញ​របស់​រដ្ឋាភិបាល​ជប៉ុន​ ។ ​

ក្នុងអំឡុងពេល​ស្នាក់​នៅ​ប្រទេស​ជប៉ុន សម្តេច​តេ​ជោ​នឹង​ចូល​គាល់​ព្រះ​អង្គ​ម្ចាស់​រាជទាយាទ ណា​រ៉ូ​ហ៊ី​តូ ។ បន្ទាប់​ពី​ចូលរួម​ក្នុង​ពិធី​បដិសណ្ឋារកិច្ច​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​មាន​កិច្ចប្រជុំ​កំពូល​ជាមួយ​ឯកឧត្តម ស៊ី​ន​ហ្សូ អា​បេ នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​ធ្វើការ​ប្រកា​សព័ត៌​មាន​រួម​គ្នា ​ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្តី​ពី​ជំនួយ​ជប៉ុន​ផ្តល់​មក​កម្ពុជា។

​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ស្តី​ពី​ជំនួយ​ជប៉ុន​ផ្តល់​មក​កម្ពុជា​មា​ន (១)-ហិរញ្ញប្បទាន​ឥត​សំណង សម្រាប់​អនុវត្ត​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​វិញ ​ការ​ការពារ​ទឹកជំនន់​ក្នុង​រាជធានី​ភ្នំពេញ តំណាក់កាល​ទី​៤ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន៣.៩៤៨លាន​យ៉េន ដែល​ត្រូវ​នឹង​ប្រមាណ​ជា៣៥លាន​ដុល្លារ​អា​មេរិ​ក និង(២)-ឥណទាន​សម្បទាន សម្រាប់​គម្រោង​អភិវឌ្ឍន៍​ចំណត​ផែ​កុងតឺន័រ​ថ្មី​របស់​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដែល​មាន​ទឹក​​ប្រាក់​សរុប​ចំនួន២៣.៥០២​លាន​យ៉េន ឬ​ប្រមាណ​ជា២០៩លាន​ដុល្លារ​អា​មេ​រិ​ក​ ៕

hj

 

 

Related Articles

Back to top button
Close
Close