ជនរងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ភូមា​កំពុង​ប្រឈម​ខ្វះខាត​ស្បៀងអាហារ និង​ជំងឺ​

សារព័ត៌មាន​ Cambodia News/

ភូមា (០២ សីហា ២០១៧) ៖ មនុស្ស​ប្រហែល​៥​ពាន់​នាក់​នៅក្នុង​ក្រុង​មួយ​នៃ​តំបន់ Magway នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​វ​ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​ជាច្រើន​ប្រឈម​នឹង​ការខ្វះខាត​ស្បៀងអាហារ រួមទាំង​ជំងឺ​កំពុងតែ​គំរាមកំហែង​ទៅដល់​ជីវិត ខណៈដែល​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​ភាគច្រើន​ដែល​ត្រូវបាន​បង្កើតឡើង​នោះ មិនសូវមាន​ភាពរឹងមាំ​ទេ​ដើម្បី​ទប់ទល់​នឹង​ការធ្លាក់​ភ្លៀង​ខ្លាំង​។​

​អ្នកស្រុក​បាន​និយាយថា ពួកគេ​មិន​ពេញចិត្ត​ទេ​ចំពោះ​ស្ថានភាព​រស់នៅ​ទីនេះ ហើយ​ពួកគេ​ត្រូវ​ស្វែង រក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​ភាព​រស់រាន​របស់​ពួកគេ​​។ ពួកគេ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​តិចតួច​បំផុត​ពី​រដ្ឋាភិបាល ចំណែក​ទឹកស្អាត និង​ស្បៀងអាហារ​ក៏​មិន​បានមក​ដល់ដៃ​ពួកគេ​អោយបាន​គ្រប់គ្រាន់​ដែរ​។ អ្នកស្រុក​ជាច្រើន​បានចាប់ផ្ដើម​ធ្លាក់ខ្លួន​ឈឺ ប៉ុន្តែ​មន្ទីរពេទ្យ​ក្នុង​តំបន់​មិនមាន​លទ្ធភាព​ទទួលយក​ពួកគេ​ទាំងអស់​ទេ​។​

​គួរ​បញ្ជាក់ថា តាម​នាយកដ្ឋាន​អាកាសធាតុ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ព្យាករ​ថា ភ្លៀង​នឹង​បន្ត​ធ្លាក់​នៅក្នុង​ផ្នែក​ភាគច្រើន នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ដែល​នេះ​មានន័យថា ទឹកជំនន់​អាច​នឹង​កាន់តែ​អាក្រក់​ទៅៗ ហើយ​ហានិភ័យ​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺឆ្លង​ផ្សេងៗ​នឹង​កើនឡើង​ខ្ពស់​នៅតាម​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន​ទាំងនោះ​៕

qw

Related Articles

Back to top button
Close
Close