កូរ៉េខាងត្បូង​នៅតែ​ជំរុញ​ឲ្យ​កូរ៉េខាងជើង​រៀបចំ​ធ្វើ​កិច្ចចរចា​ផ្នែក​យោធា​

សារព័ត៌មាន​ Cambodia News/

​សេ​អ៊ូ​ល (០២ សីហា ២០១៧) ៖ អ្នកនាំពាក្យ​ឲ្យ​ក្រសួង​បង្រួបបង្រួម​ជាតិ​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ជំរុញ​ជាថ្មី​ដល់​រដ្ឋាភិបាល​កូរ៉េខាងជើង​ឲ្យ​ឆ្លើយតប​ទៅនឹង​សំណើ​រៀបចំ​ធ្វើ​កិច្ចចរចា​របស់​កូរ៉េខាងត្បូង​ដើម្បី​ដោះស្រាយ​ទាំង​ភាព​តានតឹង​ផ្នែក​យោធា និង​បញ្ហា​មនុស្សធម៌​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​១៧ ខែកក្កដា រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានស្នើ​រៀបចំ​ធ្វើ​កិច្ចចរចា​ផ្នែក​យោធា​នៅក្នុង​ប្រទេស​កូរ៉េខាងជើង​នៅ​ថ្ងៃទី​២១ ខែកក្កដា​កន្លងទៅ និង​ធ្វើ​កិច្ចចរចា​ផ្នែក​កាកបាទក្រហម​នៅ​ថ្ងៃទី​០១ ខែសីហា​នេះ​។ ប៉ុន្តែ​មកទល់ពេលនេះ​ប្រទេស​កូរ៉េខាងជើង​នៅតែ​បន្ត​មិន​អើពើ​ចំពោះ​សំណើ​នោះ​៕

n

Related Articles

Back to top button
Close
Close