អាមេរិក​នឹង​បញ្ជូន​យន្តហោះ​ចម្បាំង​បន្ថែមទៀត​ដាក់ពង្រាយ​នៅ​កូរ៉េខាងត្បូង​

សារព័ត៌មាន​ Cambodia News/

សេ​អ៊ូ​ល (០២ សីហា ២០១៧) ៖ កងកម្លាំង​ទ័ពអាកាស​អាមេរិក​គ្រោង​នឹង​ប​ញ្ជូ​ប​យន្ដហោះ​ចម្បាំង F-16 ១២​គ្រឿង និង​កងទ័ពអាកាស​ប្រមាណ​២០០​នាក់​បន្ថែមទៀត​ដើម្បី​ដាក់ពង្រាយ​រយៈពេល​០៤​ខែ​នៅលើ​ទឹកដី​កូរ៉េខាងត្បូង​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន Russian Today ។​

ការសម្រេចចិត្ត​បែបនេះ ធ្វើឡើង​នៅ​ចំ​ពេលដែល​ស្ថានភាព​នៅលើ​ឧបទ្វីប​កូរ៉េ កាន់តែ​តានតឹង​ឡើង ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​មី​ស៊ី​ល​ផ្លោង ICBM លើកចុងក្រោយ​កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន និង​រំពឹងថា​ទីក្រុង​ព្យុងយ៉ាង អាច​នឹង​បំផ្ទុះ ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជា​លើក​ទី​០៦ ឬក៏​ធ្វើតេស្ដ​មី​ស៊ី​ល​ផ្លោង​ជាថ្មី​នៅក្នុងពេល​ឆាប់ៗ​នេះ​។​

យោងតាម​កងកម្លាំង​ទ័ពអាកាស​អាមេរិក​យន្ដហោះ​ចម្បាំង F-16 ១២​គ្រឿង និង​កងទ័ពអាកាស ២០០​នាក់ នឹងត្រូវ​ដកចេញ​ពី​កង​អង្គភាព​ទ័ពអាកាស​ទី​១៧៦ នៃ​ឆ្មាំ​ការពារ​ដែនអាកាស​ក្នុង​រដ្ឋ Wisconsin ហើយ​ពួកគេ​នឹង​មកដល់​កូរ៉េខាងត្បូង យ៉ាងយូរ​នៅក្នុង​ខែសីហា​នេះ ដើម្បី​ឈរជើង​រយៈពេល​០៤​ខែ នៅឯ​មូលដ្ឋាន​ទ័ពអាកាស Kunsan ស្ថិតនៅ​ចំងាយ​ប្រមាណ​ជា​១៨០​គីឡូម៉ែត្រ ពី​ទីក្រុង​សេ​អ៊ូ​ល​៕

2

 

Related Articles

Back to top button
Close
Close