អគ្គស្នងការដ្ឋាននគរបាលជាតិ អះអាងថា មិនមានករណីក្រុមមនុស្សចាប់ក្មេងនោះ​ទេ​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០១ សីហា ២០១៧) ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅអគ្គស្នងការដ្ឋាន នគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរង និងជាអ្នកនាំពាក្យ អគ្គស្នងការដ្ឋាននគរបាលជាតិ បានអះអាងថា សមត្ថកិច្ចបាននិងកំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរក បណ្តាញអង្គការចាត់តាំងដែលបំផុសបំផុលទូទាំងប្រទេសចំពោះករណីការចាប់ក្មេងនេះ។

ឯកឧត្តម នាយឧត្តមសេនីយ៍ក៏មិនទាន់បង្ហើបឱ្យដឹងថា តើអង្គការចាត់តាំងមួយនេះបំផុសរឿងចាប់ក្មេងដែលធ្វើឱ្យមហាជនមានភាពភ័យខ្លាច ក្នុងគោលដៅណាមួយនោះឡើយ ហើយក៏មិនទាន់បញ្ជាក់ថា តើពួកគេនៅក្នុងប្រទេស ឬក្រៅប្រទេសនោះដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍បានបន្ដថា មកដល់ពេលនេះ ម៉ោងនេះ គឺមិនមានករណីក្រុមមនុស្សចាប់ក្មេងដូចការផ្សព្វផ្សាយបំផុសបំផុលនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកនោះទេ ហើយសូមឱ្យសាធារណជនមេត្តាកក់ក្តៅ៕

as

 

Related Articles

Back to top button
Close
Close