ផ្ទុះ​ការតវ៉ា​បន្ទាប់ពីប្រធានាធិបតី ​ត្រាំ ​ហាម “​ភេទ​ទី​បី​​” បម្រើការ​ក្នុង​ជួរ​កងទ័ព​

សារព័ត៌មាន​ Cambodia News/

អាមេរិក (២៧ កក្កដា ២០១៧ ) ៖ បន្ទាប់ពី​ប្រធានាធិបតី ដូណា ត្រាំ ប្រកាស​បម្រាម​​មិន​ឲ្យ​​មនុស្ស​ភេទ​ទី​បី​ ​បម្រើការ​ក្នុង​កងកម្លាំងប្រដាប់អាវុធ​​ ក្រុម​បាតុករ​ខឹងសម្បារ​ជាច្រើន​នាក់​បាន​ដើរ​តាម​ដងផ្លូវ​នៃ​ទីក្រុង​ញូវយ៉ក និង​វ៉ាស៊ីនតោន កាលពី​យប់​ថ្ងៃ​ពុធ ទី​២៧ កក្កដា។

ក្រុម​អ្នកតា​វ៉ា បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​មណ្ឌល​ជ្រើសរើស​កងទ័ព​អាមេរិក​ដ៏​ល្បីល្បាញ​នៅ​ទីលាន​ថែម​ស៍ ស្គ្វែ​រ (Times Square) ជាមួយ​សញ្ញា​ជាច្រើន ដែល​សរសេរ ដូចជា “​តស៊ូ​” និង “​ក្រោកឈរឡើង​” ក្នុងការ​បង្ហាញ​ការជំទាស់​ប្រឆាំងនឹង​ការប្រកាស​របស់​ប្រធា​នាធិ​បតី​​ត្រាំ​។

​បាតុករ​ផ្សេងទៀត​បាន​ដើរ​ដង្ហែ​នៅ​ខាងក្រៅ​សេត​វិមាន ដោយ​កាន់​បដា​ជាច្រើន សរសេរថា “​យើង​នៅទីនេះ យើង​ស្រឡាញ់​ភេទ​ដូចគ្នា យើង​ស្អប់​ប្រធានាធិបតី​ឆ្កួត​”​។​

គួរ​បញ្ជាក់​ថា ក្រោយ​​ពិគ្រោះ​យោបល់​ជាមួយ​ឧ​ត្ត​ម​សេនីយ៍ ​និង​អ្នកជំនាញ​យោធា​​ រួច​មក​លោក​ត្រាំ​និយាយថា​រដ្ឋាភិបាល​អាមេរិក​នឹងមិន​ទទួល ឬ អនុញ្ញាតឱ្យ​បុគ្គល​ភេទ​ទី​បី​បម្រើ​ការ​ក្នុង​សមត្ថកិច្ច​ណាមួយ​ក្នុង​ជួរ​យោធា​អាមេរិក​ឡើយ​៕ ​

1

Related Articles

Back to top button
Close
Close