ដឹងឪពុកម្តាយ​ទើប​លក់​ដី​បាន​ជិត​៥​ម៉ឺន​​ ​មីង​ចាប់ជំរិត​ក្មួយ​ស្រី​បង្កើត​ទារលុយ​៤​ពាន់​ដុល្លារ​

​សារព័ត៌មាន​ Cambodia News/

​កំពង់ស្ពឺ​ (២៤ កក្កដា ២០១៧) ៖​ ស្ត្រី​ដែល​បានធ្វើ​សកម្មភាព​ចាប់ជំរិត​កុមារី​ម្នាក់ ត្រូវជា​ក្មួយបង្កើត​ដោយ​ទារប្រាក់​ចំនួន ៤.០០០​ដុល្លារ​នោះ ព្រោះ​ដឹងថា​ឪពុកម្តាយ​កុមារី​លក់​ដី​បាន​លុយ​ជិត ៥​ម៉ឺន​ដុល្លារ ទើប​រៀបចំ​គម្រោង​លួងលោម​កុមារី​ដាក់​រថយន្ត​យកទៅ​ខេត្តកំពង់ឆ្នាំង​បន្ទាប់ពី​មក​ប្រើល្បិច​ឲ្យ​ជនរងគ្រោះ​ទូរស័ព្ទ​ទារប្រាក់​តែម្តង​។​

ប្រភព​ព័ត៌មាន​ពី​ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​និយាយថា កុមារី​ឈ្មោះ​​ម៉ុក ច័ន្ទ​រស្មី អាយុ​៨​ឆ្នាំ រៀន​នៅ​សាលាបឋមសិក្សា​អង្គ​លំ​ទង ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ដែល​​ត្រូវ​ជនល្មើស​ឈ្មោះ សេង សុខលី ល្បួង​ចាប់ កាលពី​ថ្ងៃទី​២០ ខែកក្កដា ដើម្បី​ទារប្រាក់ ៤.០០០​ដុល្លារ ត្រូវបាន​រំដោះ​មកវិញ​ដោយ​សុវត្ថិភាព និង មិនមាន​ការបាត់បង់​ប្រាក់​ឡើយ​។​

ចំ​ណែក​ស្ត្រីជន​សង្ស័យ ឈ្មោះ សេង សុខលី អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កន្ទោក សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បាន​រៀបរាប់ ពី​គម្រោង​ចាប់​ក្មួយបង្កើត​របស់ខ្លួន​ថា ដោយសារ​ដឹង​ប្អូន​របស់គាត់ ជា​ឪពុកម្តាយ​កុមារី​រងគ្រោះ ទើបតែ​លក់​ដី​បាន​លុយ​ជិត ៥​ម៉ឺន​ដុល្លារ​​ហើយ​សុំ​ខ្ចីលុយ​ប្អូន​អត់​បាន ក៏មាន​គំនិត​លួងលោម​ក្មួយ​ស្រី​ពី​សាលារៀន ក្នុងស្រុក​គងពិសី​​នាំមក​កាន់​ខេត្តកំពង់ឆ្នាំង​។

​បន្ទាប់មក ស្នាក់​នៅក្នុង​សណ្ឋាគារ​មួយកន្លែង រួច​ប្រើ​ក្មួយ​ឲ្យ​ទូរស័ព្ទ​​ទៅកាន់​ឪពុកម្តាយ​របស់​វា​ឲ្យ​វេរ​លុយ​ចំនួន ៤.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង ប៉ុន្តែ​ចរចា​គ្នា​សល់​ត្រឹម ៣.៥០០​ដុល្លារ ខណៈពេល​ទៅ​ដក​លុយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​ ​​បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ស្ត្រី​ចាប់ជំរិត ដើម្បី​បញ្ជូន​ទៅកាន់​តុលាការ​​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

5

 

Related Articles

Back to top button
Close
Close