​ស្ត្រី​ម្នាក់​ដេកស្លាប់​ក្នុង​ថ្លុកឈាម​លើផ្ទះសង្ស័យ​ករណី​ឃាតកម្ម

សារព័ត៌មាន​​ Cambodia News/

កំពង់ស្ពឺ​ (១៧ កក្កដា ២០១៧) ៖ ​ស្ត្រី​ម្នាក់​ត្រូវគេ​សម្លាប់​នៅលើផ្ទះ​មិនដឹង​មូលហេតុ​ស្ថិត​ក្នុងភូមិ​សំរោង​ចាស់​ឃុំ​អង្គ​ពពេល​ស្រុគ​ង​ពិសី​ខេត្តកំពង់ស្ពឺ​។​ហេតុការណ៍​ស្ត្រី​ម្នាក់​ត្រូវគេ​ស្លាប់​ដោយមាន​ស្នាម​ដាច់​.​ក​នេះ​បង្ក​ឲ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​។​

​មន្ត្រី​ម​ត្ថ​កិច្ច​ខេត្តកំពង់ស្ពឺ​បាន​ឲ្យ​ដឹងថា​ជនរងគ្រោះ​ដែល​ត្រូវគេ​សម្លាប់​នោះ​មានឈ្មោះ​ម៉ុ​ន​គុ​ន្ធា​អាយុ​២៩​ឆ្នាំ​មុករប​កម្មករ​រោងចក្រ​មាន​ប្តី​ឈ្មោះ​ព្រុំ​វណ្ណៈ​អាយុ​៣០​ឆ្នាំមាន​មុខរបរ​បើក​រថយន្ត​ដឹក​កម្មករ​រោងចក្រ​រស់នៅ​ភូមិ​សំរោង​ចាស់​ឃុំ​អង្គ​ពពែ​ល​ស្រុក​គងពិសី​ខេត្តកំពង់ស្ពឺ​ត្រូវគេ​សម្លាប់​មិនដឹង​មូលហេតុ​។​

​ប្រភព​បាន​បន្ត​មុនពេល​កើត​ជនរងគ្រោះ​និង​ប្តី​បាន​ងើប​ពី​ដេក​ដើម្បី​ឲ្យ​ស្ត្រី​រងគ្រោះ​ដាំបាយ​។​ចំណែក​ប្តី​បើករថយន្ត​ប្រមូល​ក្រុមក្មក​រក​ដឹកយក​ទៅធ្វើ​ការ​ព្រោះ​ស្ត្រី​រងគ្រោះ​ធ្វើការ​ជិត​ផ្ទះ​ទើប​មិន​ជិះ​រថយន្ត​ទៅជា​មួយ​ប្តី​ដោយ​ជិះ​ម៉ូតូ​ខ្លួនឯង​។​សព​ស្ត្រី​រងគ្រោះ​មាន​ស្នាក់​ស្នា​មករក​ត្រូវ​វត្ថុ​រឹង​មុត​ស្រួច​អារ​.​ក​ស្នាម​មុត​ម្រាមដៃ​នៅលើផ្ទះ​ស្លាប់​ក្នុង​ថ្លុកឈាម​។​

​បច្ចុប្បន្ន​ជំនាញ​កំពុង​ស្រាវជ្រាវ​រកមុខ​ឃាត់​ករ​យកមក​ផ្តន្ទាទោស​តាមច្បាប់​។​សព​ស្ត្រី​រងគ្រោះ​ក្រោយពី​ជំនាញ​ធ្វើ​កោសល្យ​បច្ច័យ​រួច​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រៃ​ណី​៕

2

Related Articles

Back to top button
Close
Close