សម្ដេច​តេ​ជោ ៖ ប្រសិន​បើ​​គ្មាន​​សង្គ្រាមកម្ពុជា​ពិតជា​រីកលូតលាស់​យ៉ាងខ្លាំង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ​ (០៥ កក្កដា ២០១៧) ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានលើកឡើង​នៅ​ថ្ងៃទី​៦ ខែកក្កដា​នេះ​ថា កម្ពុជា​បាន​ឆ្លងកាត់​សង្គ្រាម និង​ការផ្លាស់ប្តូរ​ពី​របប​មួយ​ទៅមួយ គឺ​បានដឹង​និង​យល់ច្បាស់​នូ​វល​ទ្ឋ​ផល​សង្គ្រាម​ពិតណាស់​គឺ​កម្ពុជា​ឆ្អែត​នឹង​សង្គ្រាម​ប្រសិនបើ​គ្មាន​​សង្គ្រាម និង​របប​ប្រល័យពូជសាសន៍ គឺ​កម្ពុជា​ពិតជា​រីកលូតលាស់​យ៉ាងខ្លាំង។

ម្យ៉ាងទៀត​ដោយសារ​សង្គ្រាម​ជាច្រើន​ទសវត្ស​កន្លងមកនេះ គឺ​បាន​បន្សល់ទុក​នូវ​គ្រាប់មីន​ជាច្រើន កប់​ក្រោម​ដី ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ស្លាប់ និង​របួស ពិការ ទន្ទឹមនឹងនេះ​គ្រាប់មីន​គឺ​​បាន​រារាំង​ដល់​ការដាំដុះ ដំណាំ​កសិកម្ម​របស់​ប្រជាពលរដ្ឋ ផងដែរ​។​
​    ​
​សម្ដេច​តេ​ជោ​បាន​សរសេរ ក្នុង​បណ្ដាញ​ទំនាក់ទំនង​សង្គម ហ្វេ​ស​ប៊ុ​ក ថា “​ហេតុដូច្នេះ​ហើយ​បានជា​យើង​ត្រូវ​រួមគ្នា​ខិតខំ​ថែរក្សា​ការពារ​​សន្តិភាព អោយបាន​គង់វង្ស ដើម្បី​យើង​មានឱកាស កសាង​ប្រទេស​អោយ​រីកចម្រើន​។ អ្វីដែល​បានកើត​ឡើង​នៅ​កម្ពុជា គឺ​យើង​មិន​ចង់ អោយ​កើតមានឡើង នៅក្នុង​ប្រទេស​នានា​ឡើយ​។ ទាំង​កម្ពុជា និង​ប្រទេស​ក្នុង​ពិភពលោក គឺ​យើង​ត្រូវ ការ​សន្តិភាព​”​។

​សម្ដេច​បាន​សរសេរ​ប​ន្ថែ​ម​ថា កន្លងមក​គឺមាន មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា Cambodian Mines Action Center -CMAC បាន ធ្វើការ​បោសសំអាត​គ្រប់​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​ទាំងនោះ​ឲ្យ​អស់ ដើម្បី​ប្រជាពលរដ្ឋ​រស់នៅ និង ប្រកប​របរ​កសិកម្ម ដោយ​គ្មាន​ការភ័យខ្លាច​។ មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា មិន​ត្រឹមតែ​បោសសំអាត​មីន​នៅ​កម្ពុជា​ទេ ប៉ុន្តែ​ពេលនេះ​កំពុង​ជួយ​បោសសំអាត​មីន​នៅ​ប្រទេស​នានា ក្រោម​បេសកកម្ម​អង្គការ សហប្រជាជាតិ​ផងដែរ​។​
​    ​
​សម្ដេច​បាន​សរសេរ​ប​ន្ត​ទៀតថា ថ្មីៗ​នេះ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់មីន​កម្ពុជា បាន​បង្កើត​សារមន្ទីរ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ​មួយ ដែលមាន​ឈ្មោះថា “​សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​កំចាត់មីន​” ដែល​ទទួលបាន ការគាំទ្រ និង​ឧបត្ថម្ភ​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សារមន្ទីរ​នេះ មាន​ទីតាំង​ស្ថិតនៅក្នុង ទី​បញ្ជារ​ការ​ស៊ីម៉ាក់​CMAC ភូមិភាគ​២ ក្នុង​ខេត្តសៀមរាប​។

សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​មីន គឺមាន​ដាក់តាំង​ពិព័រណ៍ ដូចជា រថយន្ត​ដោះមីន​គ្រឿងចក្រ​​កម្ទេច​មីន អាវ​ក្រោះ ឧបករណ៍​រាវ​មីន និង​គ្រឿងបន្លាស់​នានា ដែល​សរុប​ជា​ទឹកប្រាក់ ប្រមាណ​១២​លាន​ដុល្លារ អាមេរិក ដែលជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នឹងត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧ ខាងមុខនេះ​៕

 

 

1

2

Related Articles

Back to top button
Close
Close