ធ្លាក់​ឧទ្ធម្ភាគចក្រ​ជិត​ភ្នំភ្លើង​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​ស្លាប់​មនុស្ស​៨​នាក់

សារព័ត៌មាន​ Cambodia News/

ឥណ្ឌូនេស៊ី (០៣ កក្កដា ២០១៧) ៖ ក្រុមមន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ថា ឧទ្ធម្ភាគចក្រ​ជួយសង្គ្រោះ​មួយគ្រឿង​បាន​ធ្លាក់​ខណៈពេលដែល​កំពុង​ធ្វើដំណើរ​ទៅ​ជួយ​ជម្លៀស​ប្រជាជន​នៅ​ជិត​ភ្នំភ្លើង​មួយ​លើ​កោះ​ដ៏​សំខាន់​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ដោយបាន​សម្លាប់​មនុស្ស​ទាំង​៨​នាក់​នៅក្នុង​ឧទ្ធម្ភាគចក្រ​នេះ​។​

ឧទ្ធម្ភាគចក្រ​មួយគ្រឿង​នេះ​បាន​ធ្លាក់​ក្នុង​រយៈពេល​ប្រហែល​បី​នាទី​មុនពេល​ទៅដល់​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ Dieng Plateau ដែលជា​កន្លែង​ការផ្ទុះ​ភ្នំភ្លើង​កាលពី​ថ្ងៃអាទិត្យ​បានធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​១០​នាក់​រងរបួស​។ ឧទ្ធម្ភាគចក្រ​នេះ​ត្រូវបាន​រាយការណ៍​ថា​បាន​បុក​ថ្ម​ចោត​នៅលើ​ភ្នំ Butak ក្នុងស្រុក Temanggung នៃ​ខេត្ត Central Java ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក Heronimus Guru អនុប្រធាន​ផ្នែក​ប្រតិ​ប​ត្ដិ​នៃ​ភ្នាក់ងារ​រុករក​និង​ជួយសង្គ្រោះ​ជាតិ​បាន​និយាយថា មនុស្ស​ទាំង​៨​នាក់​នៅលើ​យន្ដហោះ​នោះបាន​ស្លាប់​។ លោក​បាន​ប្រាប់​សារព័ត៌មាន Associated Press ថា “​ឥឡូវនេះ​យើង​កំពុងស្ថិត​នៅឯ​មន្ទីរពេទ្យ Bhayangkara នៅ​ក្រុង Semarang ដែល​ជាទី​រួម​ខេត្ត Central Java ដែលជា​កន្លែង​សព​របស់​ជនរងគ្រោះ​ត្រូវបាន​គេ​បញ្ជូនទៅ​”​។​

​ស្របពេល​ជាមួយគ្នា​នោះ ឧ​ត្ត​ម​សេនីយ​ត្រី Ivan Tito នាយក​ប្រតិបត្តិការ​និង​បណ្តុះបណ្តាល​នៅ​ទីភ្នាក់ងារ​រុក​រកបាន​ប្រាប់​ស្ថានីយទូរទស្សន៍ TVOne ក្នុងការ​សម្ភាស​ផ្ទាល់​មួយ​ពី Temanggung ថា ជនរងគ្រោះ​ទាំងនោះ​គឺមាន​មន្ត្រី​កងទ័ពជើងទឹក​ចំនួន​៤​នាក់​និង​អ្នក​ជួយសង្គ្រោះ​៤​នាក់​។ លោក​ក៏បាន​និយាយ​ផងដែរ​ថា ឧទ្ធម្ភាគចក្រ Dauphin AS365 ដែល​ផលិត​នៅ​ឥណ្ឌូណេស៊ី​៕

1

Related Articles

Back to top button
Close
Close