អាមេរិកបញ្ជូននាវាពិឃាតបំពាក់ដោយមីស៊ីលទៅសមុទ្រចិនខាងត្បូង
សារព័ត៌មាន Cambodia News/
អាមេរិក (៖ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរយការណ៍នៅព្រឹកថ្ងៃទី០៣នេះថា នាវាពិឃាតអាមេរិកមួយគ្រឿងបានធ្វើដំណើរទៅកាន់តំបន់ក្បែរកោះជម្លោះ នៃសមុទ្រចិនខាងត្បូង ដែលជាផ្នែកមួយបង្ហាញពីសេរីភាពនាវាចរនៅក្នុងតំបន់ដែនទឹកអន្តរជាតិ គ្រាដែលទីក្រុងប៉េកាំងចាត់ទុកថាជាទង្វើបង្ករឿង។
មន្ត្រីក្រសួងការពារជាតិអាមេរិកមួយរូបបានឱ្យដឹងថា នេះមិនមែនជាលើកទីមួយ ហើយក៏នឹងមិនក្លាយជាលើកចុងក្រោយដែរ ដែលទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង។
មន្ត្រីដដែលបញ្ជាក់ថា នាវានោះបានធ្វើដំណើរកាលពីថ្ងៃអាទិត្យនៅចំងាយប្រមាណជា ២២គីឡូម៉ែត្រពីកោះ Triton ជាផ្នែកមួយនៃទីប្រជុំកោះ Paracel ក្នុងតំបន់សមុទ្រខាងត្បូង។ មន្ត្រីរូបនេះបន្ថែមថា នាវាពិឃាតនេះបំពាក់ដោយមីស៊ីល USS Stethem។
គួរបញ្ជាក់ថា នេះគឺជាលើកទី០២ ដែលសហរដ្ឋអាមេរិកក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ បញ្ជូននាវាពិឃាតរបស់ខ្លួន ទៅកាន់តំបន់សមុទ្រចិនខាងត្បូង ក្នុងក្របខណ្ឌប្រតិបត្តិការសេរីភាពនាវាចរណ៍៕