រដ្ឋាករ​ទឹកស្វ័យត​ក្រុង​ភ្នំពេញ​ ចាប់​ផ្តើម​ចេញ​វិក្ក​បត្រ​បង់​ថ្លៃ​ទឹក​​មួយ​ខែម្ត​ង

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ មិថុនា ២០១៧) ៖ អតិថិជនដែលបានប្រើប្រាស់ទឹកស្អាតចេញពីបណ្តាញរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ នឹងនៅក្រុងតាខ្មៅ ដែលធ្លាប់ទទួលវិក្កយបត្របង់ថ្លៃទឹកចំនួន២ខែម្តង បច្ចុប្បរដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានប្តូរមកចេញវិក្កយបត្រ បង់ថ្លៃប្រើប្រាស់ទឹកជារៀងរាល់មួយខែម្តងវិញ។

លោក ស៊ឹម ស៊ីថា អគ្គនាយករដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ បានថ្លែងថា ការប្តូរវិក្កយបត្រចេញមួយខែម្តងនេះ គឺការធ្វើឲ្យកាន់តែប្រសើរជាងការចេញវិក្កយបត្រចំនួន២ខែម្តង ព្រោះបច្ចុប្បន្នការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ក៏មានការកើនឡើងជាបន្តបន្ទាប់ ជាពិសេសការចេញវិក្កយបត្រមួយខែម្តង គឺជៀសវាងនូវការភ្លាំងភ្លេចដល់អតិថិជនរបស់ខ្លួនផងដែរ។

សូមបញ្ជាក់ថា រដ្ឋាករទឹកស្វ័យតក្រុងភ្នំ ពេញ មានសមត្ថភាពផលិតទឹកស្អាត បានចំនួន៥៦ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងបានតបណ្តាញចូលផ្ទះប្រជាពលរដ្ឋ បានចំនួនជាង៣១ម៉ឺនខ្នងផ្ទះ ដែលជាទឹកប្រកបដោយគុណភាពខ្ពស់ និងមានតម្លៃថោកសមរម្យ ក្នុងនោះសម្រាប់ គម្រោងផែនការនៃការផ្គត់ផ្គង់ទឹកស្អាត ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០៣០ រដ្ឋាករទឹកស្វ័យតក្រុងភ្នំពេញ គឺធ្វើយ៉ាង ណាជំរុញការអភិឌ្ឍវិស័យទឹកស្អាតនៅរាជធានីភ្នំពេញ ឲ្យបាន១០០ភាគរយ៕

4

 

 

Related Articles

Back to top button
Close
Close