សម្តេចតេជោ ហ៊ុន សែន ៖ ពាក្យសង្រ្គោះជាតិ គឺជាពាក្យរបស់គណបក្សប្រជាជនកម្ពុជា

សារព័ត៌មាន​ Cambodia News/

ខេត្ត​ ត្បូងឃ្មុំ (២១ មិថុនា ២០១៧) ៖ ពាក្យសង្រ្គោះជាតិ គឺជាពាក្យរបស់គណបក្សប្រជាជនកម្ពុជា ហេតុផលបើមានការសេរីភាព សន្តិភាព ដូចសព្វថ្ងៃមិនបានសង្រ្គោះអ្វីទេ បើសាងគ្រោះទើបត្រូវ ខ្ញុំសុំព្រមានសង្រ្គាម ធ្វើឲ្យមនុស្សស្លាប់ច្រើនណាស់ អ្នកកសាងកំហុសទាំងឡាយ ត្រូវទទួលស្គាល់កំហុសទាំងនេះ មិនចាំបាច់មានអាវុធទេ អណ្ដាតអ្នកឯងក៏អាចមានសង្រ្គាមបានដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា​ បាន​ថ្លែង​បែប​នេះ​ ​​ក្នុង​ឱកាស​អញ្ជើញជាអធិបតី ក្នុងពិធីរំលឹកខួបលើកទី៤០ឆ្នាំ នៃទិវាចង់ចាំ ដំណើរឆ្ពោះទៅកាន់ ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រង់ចំណុចច្រកកោះថ្ម ឃុំទន្លូន។ ចំណុចទីមួយនេះគឺស្ថិតនៅ សាលាបឋម​សិក្សា​កោះថ្ម​ នៅឃុំទន្លូង​ ស្រុកមេមត់​ ខេត្ត​ ត្បូងឃ្មុំ។

សម្តេចតេជោ ហ៊ុន សែន បន្ត​ថា កម្ពុជានៅសល់ចំហាយសង្រ្គាម នៅនៅឡើយកងកម្លាំងប្រដាប់អាវុធទាំងឡាយ ត្រូវត្រៀមឲ្យបានជាស្រេចដើម្បីបង្រ្កាប។ ខ្ញុំសូមបញ្ជាក់ថា មានតែអ្នកឈ្នះតែប៉ុណ្ណោះ ទើបជាអ្នកសរសេរប្រវត្តិសាស្រ្ត។ ការប៉ុងប៉ងកំទេចត្រកូលហ៊ុន មិនអាចទេ ។

នៅក្នុងកម្មវិធីប្រារព្ធខួប លើកទី៤០នេះ សម្តេចតេជោ ហ៊ុន សែន ក៏​បាន​ថ្លែងរៀបរាប់អំពី ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់ របស់សម្តេច នាគ្រានោះប្រាប់ដល់ មហាជនក៏ដូចជាអង្គទូតនានា ប្រចាំនៅប្រទេសកម្ពុជាថា គ្រាដ៏គ្រោះថ្នាក់ របស់សម្តេច នាពេលនោះ គឺដើម្បីផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត៕

3

Related Articles

Back to top button
Close
Close