សម្តេច ហ៊ុន សែន ថា ឧបសគ្គសម្រាប់លោក សម រង្ស៊ី គឺគុគ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៥ មិថុនា ២០១៧) ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា អ្វីដែលជាឧបសគ្គសម្រាប់លោក សម រង្ស៊ី នោះគឺគុក។ សម្តេច បានបន្ថែមថា បើប្រកាសមិន ខ្លាចគុក ចុះម៉េចមិនមករកគុក ។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ។
ការលើកឡើងរបស់សម្តេច ហ៊ុន សែន ដូច្នេះគឺត្រូវបានគេមើលឃើញ ខណដែលសម្តេចបានចូលទៅ Comment លើ Facebook របស់សារព័ត៌មានមួយ នាយប់ថ្ងៃទី១៤ ខែមិថុនាដែលមានខ្លឹមសារទាំងស្រុងយ៉ាងដូច្នេះថា៖
«តើអ្វីទៅដែលនៅពីក្រោយការផ្លាស់ប្តូរគំនិតរបស់គាត់ ដែលម្សិលមិញប្រកាសថា នឹងវិលត្រឡប់មកវិញភ្លាមប្រសិនដកបំរាមចេញ ដែលបំរាមនោះមានគោលដៅការពារ ជិវិតគាត់ទៅវិញទេ ព្រោះបើគាត់ចូលមកច្បាស់ជាត្រូវចាប់ខ្លួនយកទៅញាត់គុក ព្រោះខ្ញុំមិនអាចសុំលើកលែងទោសឲ្យគាត់បានដូចលើកមុនៗទៀតទេ ។ ក្រោយពីការស្តាប់គាត់និយាយតាមវិទ្យុបរទេស ខ្ញុំខំបញ្ជាឲ្យដកបំរាមការពារជីវិតគាត់ ដែលគាត់ចាត់ទុកថា ជាឧបសគ្គសំរាប់ការវិលត្រឡប់របស់គាត់ចេញ ដើម្បីបើកច្រកសំរាប់អ្នកក្លាហានវិលមកជាប់គុកក្នុងស្រុកតាមបំណងរបស់គាត់ ។ មិនទាន់បាន១០ម៉ោងផង អ្នកក្លាហានរូបនេះប្រកាសមិនទាន់ចូលមកតាមការនិយាយតាមវាយប្ញកទៅវិញ ។ រង់ចាំដោះស្រាយឧបសគ្គឲ្យអស់សិនចាំវិលត្រឡប់។ អ្វីទៅជាឧបសគ្គ? នោះគឺគុក ។ គាត់ប្រកាសមិនខ្លាចគុក ចុះម៉េចមិនមករកគុក។ បើគុកជាឧបសគ្គ មួយជីវិតនេះគាត់នឹងមិនត្រឡប់មកវិញទេ»៕