ចាប់ខ្លួន​ប៉ូលីស​ក្រសួងមហាផ្ទៃ​ម្នាក់​ដែល​ប្រមាថ​អាយុជីវិត​សម្ដេច ហ៊ុន សែន និង​ក្រុមគ្រួសារ​នៅលើ Facebook

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១៤ មិថុនា ២០១៧) ៖ សមត្ថកិច្ច​បាន​ស្រាវជ្រាវ និង​ចាប់ខ្លួន​មន្ដ្រីនគរបាល​ឈ្មោះ លាង ឡា ពាក់​ស័ក្ដិ​៣ មាន​តួនាទី​ជា​នាយរង​ផ្នែក នៃ​ការិយាល័យ​គណនេយ្យ នាយកដ្ឋាន​ភស្ដុភារ និង​សម្ភារ​បច្ចេកទេស របស់​ក្រសួងមហាផ្ទៃ បន្ទាប់ពី​មន្ត្រី​ប៉ូលីស​រូបនោះ​បាន​សរសេ​រ​ប្រមាថ​អាយុជីវិត របស់​សម្ដេច ហ៊ុន សែន និង​ក្រុមគ្រួសារ​របស់​សម្តេច នៅលើ​បណ្ដាញ​សង្គម Facebook ។

ការចាប់ខ្លួន​មន្ត្រី​ប៉ូលីស​រូបនោះ​ត្រូវបាន​ធ្វើឡើង​កាលពី​ព្រឹក​មិញ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ក្នុងស្រុក ។ បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​សួរនាំ​និង​ចាត់ការ​បន្តទៀត ។​

​សូមបញ្ជាក់ថា លោក លាង ឡា ដែល​ប្រើ​គណនី Facebook ឈ្មោះ Leala Leang ដែល​បាន​កាត់ត​រូប​សម្តេច​តេ​ជោ និង​រូប​ខ្លួនឯង​លើ Profile ពាក់​ផ្កាយ​៥ ហើយ​ថែមទាំង​សរសេរថា សហនាយករដ្ឋមន្ត្រី​ទី​១ និង​ទី​២ បាន​ចូលទៅ comment នៅក្នុង​ផេ​ក​របស់​សម្ដេច ហ៊ុន សែន ដោយ​ប្រើពាក្យ​ប្រមាថ​ធ្ងន់ៗ​ដល់​សម្ដេច និង​គ្រួសារ ខណៈដែល​ខ្លួន​គឺជា​មន្ដ្រីនគរបាល​ម្នាក់​របស់​រាជរដ្ឋាភិបាល និង​ស៊ីប្រាក់ខែ​របស់​រាជរដ្ឋាភិបាល​ថែមទៀត​៕

4

Related Articles

Back to top button
Close
Close