ទើបនឹងភ្ជាប់ពាក្យជាមួយគ្នាជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំងពីរនាក់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១២ មិថុនា ២០១៧) ៖ គូស្នេហ៍មួយគូដែលទើបនឹងភ្ជាប់ពាក្យជាមួយគ្នាកាលពីខែកុម្ភៈកន្លងទៅ បានជួបគ្រោះថ្នាក់ចរាចរណ៍រស្ថិតនៅក្នុងឃុំដងវែង ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ស្លាប់បាត់បង់ជីវិត ស្ថិតនៅក្នុងឃុំដងវែង ស្រុកស្រែអំបិល ខេត្តកោះកុង នៅវេលាម៉ោងប្រហែល៤៖២០នាទីល្ងាច ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧ បានបាត់បង់ជីវិតទាំង២នាក់ ធ្វើអោយក្រុមគ្រួសារនិងមិត្តភក្រ័របស់ពួកគេតក់ស្លុតយ៉ាងខ្លាំង។
ជនរងគ្រោះឈ្មោះស្រីទូច និងគូដណ្តឹងរបស់នាងឈ្មោះថា វិរ៉ុត កំពុងតែស្រលាញ់គ្នាខ្លាំងនិងមានក្តីស្រមៃរួមគ្នាថា និងចូលរោងការកសាងសុភមង្គលជាមួយគ្នា តែបែរជាជួបរឿងអកុសលបែបនេះទៅវិញ។ ដើម្បីអោយសមតាមបំណងសពជនរងគ្រោះទាំងពីរ សាច់ញាតិបាននាំសាកសពអ្នកទាំងពីរទៅដាក់ទន្ទឹមគ្នា ហើយផាត់ម្សៅធ្វើមុខអោយសពខាងស្រីនិងថែមទាំងពាក់រ៉ូបកូនក្រមុំផងដើម្បីអោយអ្នកទាំងពីរលាចាកលោកក្នុងនាមជាប្តីប្រពន្ធ៕