ក្រសួងពាណិជ្ជកម្មចេញសេចក្តីជូនដំណឹង ស្តីពីការឆបោកតាមទូរស័ព្ទ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៩ មិថុនា ២០១៧) ៖ កាលពីថ្មីៗកន្លងទៅនេះ ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសមួយស្ដីពីការបោកយកលុយតាមទូរសព្ទ។ នៅក្នុងសេចក្ដីប្រកាសនោះ បានឱ្យដឹងថា កាលពីថ្ងៃទី ៨ ខែមិថុនា មានលេខចំនួន៤ខ្សែដូចជា ០៩៧ ៩២៤ ៨៩៩៩, ០៩៧ ៥៩៨ ១៣៣៣, ០១២ ៨៣៧ ៨៥១, ០១២ ៨៣៧ ៩០៣ បានទូរសព្ទទៅប្រធានមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង និងមន្ត្រីដោយប្រាប់ថា ជាជំនួយការរបស់ ឯកឧត្ដម ឈុន ដារ៉ា និងបានឱ្យវេរលុយជាបន្ទាន់ចំនួន ៣០០ដុល្លារ ដើម្បីរត់ការរឿងដំឡើងកាំប្រាក់ ដោយប្រាប់ថាឯកសារនៅត្រឹមទីស្ដីការគណៈរដ្ឋមន្ត្រីនៅឡើយ។
ក្រសួងពាណិជ្ជកម្មបានប្រកាសនេះជាករណីឆបោក ដើម្បីយកលុយ ព្រោះក្រសួងពុំមានការដំឡើងកាំប្រាក់អ្វីនោះទេ ដោយហេតុថា ក្រសួងបានដំឡើងរួចមកហើយ។ ដូច្នេះសូមមន្ត្រីស្ថិតក្នុងក្រសួងពាណិជ្ជកម្មទាំងអស់ត្រូវប្រុងប្រយ័ត្ន ចំពោះករណីនេះ៕