សម្តេច​តេ​ជោ ៖ ប្រជាពលរដ្ឋ​ច្រើន​លើសលប់​បំផុត​គាំទ្រ​សន្តិភាព និង​ការអភិវឌ្ឍន៍ ​

 

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៨ មិថុនា ២០១៧) ៖ ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០១៧​នេះ​បាន​លើកឡើងថា​“​ល​ទ្ឋ​ផល​បឋម​នៃ​ការបោះឆ្នោត​គឺ​បាន​​បញ្ជាក់​ច្បាស់​ថា ពលរដ្ឋ​កម្ពុជា​ភាគច្រើន​លើសលប់​បំផុត​គាំទ្រ​សន្តិភាព និង​ការអភិវឌ្ឍន៍​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន​”​។​

​ជាមួយគ្នានេះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​អរគុណ​សារជាថ្មី​ដល់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដែល​នៅតែ​ជឿជាក់​និង​បាន​បោះឆ្នោត​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា តាំងពី​អាណត្តិ​មុនៗ​មកទល់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​៤​នេះ​។​
​    ​
​សូមបញ្ជាក់ថា លទ្ធផល​បឋម​ក្រៅផ្លូវការ​ដែល​ទទួលបាន​ពី​ប្រភព​នានា បាន​បង្ហាញថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​០៤ ខែមិថុនា កន្លងទៅនេះ​គណបក្ស​ប្រជាជន​កម្ពុជា​ទទួលបាន​ជ័យជម្នះ​គ្រប់គ្រង​ឃុំ​-​សង្កាត់​​ជាង​១​ពាន់​ឃុំ​-​សង្កាត់ ខណៈ​គណបក្ស​សង្គ្រោះ​ជាតិ​គ្រប់គ្រង​ជិត ៥០០​ឃុំ​-​សង្កាត់​៕

2

Related Articles

Back to top button
Close
Close