ផឹកស្រា​ស្រវឹង​ទាញ​ព្រនុង​វាយ​ក្បាល​ឪពុក​​របួស​ធ្ងន់

សារព័ត៌មាន​ Cambodia News/

ព្រៃវែង (០៦ មិថុនា ២០១៧)​ ៖ ​កូន​តិ​រិ​ច្ឆា​ន​ផឹកស្រា​ស្រវឹង ហើយ​យក​ព្រនង់ វាយ​ក្បាលឪពុកបណ្តាល​ឲ្យ​រង​របួស​ធ្ងន់កាល​ពី​វេលា​ម៉ោង​៤ និង​៣០​នាទី ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ឫស្សី​ជុក ឃុំ​បន្ទាយ​ចក្រី ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ជា​កូន​ ឈ្មោះ ផូ វង្ស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ បាន​វាយ​និង​ប្រ​នុង​ឈើ​ប្រេងខ្យល់​ទំហំ​៥​ស​ង្ទី​រ​ម៉ែត្រ ប្រវែង​៧០​ស​ង្ទី​រ ម៉ែត្រ​វាយ​ទៅលើ ឪពុក​បង្កើត ឈ្មោះ ផូ អុល អាយុ​៥៩​ឆ្នាំ បណ្ដាល​ឲ្យ​រងរបួស​ក្បាល​មួយកន្លែង​ដេរ ៥​ថ្នេរ មូលហេតុ​ផឹកស្រា​ស្រវឹង​។​

យ៉ាងណាក៏ដោយ សមត្ថកិច្ច​អះអាងថា កូន​តិរច្ឆាន​ម្នាក់នេះ ធ្លាប់ធ្វើ​សកម្មភាព​អុកឡុក ធ្វើបាប ឪពុក ម្ដាយ​ជា​ញឹកញាប់ ឲ្យ​តែ​ស្រវឹង​ម្តងៗ​៕

2

Related Articles

Back to top button
Close
Close