ចាក់ប្រពន្ធរបួសធ្ងន់ ហើយចាក់ខ្លួនឯង ដោយសារទំនាស់តិចតួច
សារព័ត៌មាន Cambodia News/
កណ្តាល (០៦ មិថុនា ២០១៧) ៖ ប្តីប្រពន្ធមួយគូទាស់ពាក្យសម្តីគ្នាតិចតួចឈានដល់ហិង្សាទាញកាំបិតចាក់ប្រពន្ធឲ្យរងរបួសធ្ងន់ ហើយបន្ទាប់មកយកកាំបិតមកចាក់ខ្លួនឯងឲ្យរងរបួសធ្ងន់ ដែលករណីអំពើហិង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀន ស្វាយខេត្តកណ្តាល។
ជនរងគ្រោះដែលត្រូវជាប្រពន្ធ ឈ្មោះ លឹម សុខអេង អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល, ចំណែកជនល្មើសត្រូវជាប្តី ឈ្មោះ ដន ភារិន អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅកំណើតភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សមត្ថកិច្ចបញ្ជាក់ថា មុននឹងបង្កឲ្យមានហិង្សា ពីរនាក់ប្តីប្រពន្ធមួយគូនេះ បានឈ្លោះប្រកែកគ្នា នៅក្នុងបរិវេណសាលាបឋមសិក្សាកំពង់ស្វាយ បន្ទាប់មកជនល្មើសជាប្តីបានយកកាំបិតសាំងគីម ចាក់ទៅលើជនរងគ្រោះជាប្រពន្ធមួយកាំបិតចំពោះ ហើយក៍បានយកកាំបិតចាក់ទៅលើខ្លួនឯង ចំនួនពីរកាំបិតទៀត បណ្តាលឲ្យរងរបួសទាំងសង្ខាង បន្ទាប់មកក៍មានបងប្អូនសាច់ញាតិ មកយកអ្នកទាំងពីរទៅព្យាបាលនៅឯមន្ទីរពេទ្យ។
ករណីបង្កហិង្សាដែលបណ្តាលឲ្យរបួសទាំងពីរនាក់ប្តី ប្រពន្ធខាងនេះត្រូវបានកម្លាំងជំនាញ សហការជាមួយប៉ូលីសប៉ុស្តិ៍ និងចុះពិនិត្យដល់កន្លែងកើត ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕