មនុស្ស​៣៤​នាក់​ស្លាប់ និង​៥៤​នាក់​របួស​ក្នុងករណី​បាញ់រះ​ក្នុង​ទីក្រុង​ម៉ានីល​

សារព័ត៌មាន​ Cambodia News/

ម៉ានីល (០២ មិថុនា ២០១៧) ៖ ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី Sputnik បាន​រាយការណ៍​ថា មានការ​ណី​បាញ់ប្រហារ​គ្នា និង​អគ្គិភ័យ ស្ថិតនៅ​ទីកន្លែង​កម្សាន្ត សណ្ឋាគារ​-​កាស៊ីណូ ដ៏​ល្បីល្បាញ​ខ្នាត​អន្តរជាតិ​ក្នុង​ទីក្រុង​ម៉ានីល Resorts World Manila បណ្តាល​ឲ្យ​មនុស្ស ៣៤​នាក់​។​

អាជ្ញាធរ​ហ្វីលីពីន​បាន​និយាយថា ការបាញ់ប្រហារ​គ្នា​ធ្វើឡើង​ដោយ​ខ្មាន់កាំភ្លើង​មួយចំនួន ហើយ​ក៏មាន​ផ្ទុះ​ករណី​បុរស​ម្នាក់​ធ្វើអត្តឃាត​ដោយ​ដុត​ខ្លួនឯង នៅក្នុង​កាស៊ីណូ​ដ៏​ល្បីល្បាញ​លំដាប់​អន្តរជាតិ នៃ​ទីក្រុង​ម៉ានីល ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន ហើយ​ក្រៅពី​មនុស្ស​ស្លាប់​ទាំង ៣០​នាក់​នោះ គឺ​មនុស្ស​៥៤​នាក់​ផ្សេងទៀត​បានទទួល​រងរ​បួស​ធ្ងន់ និង​ស្រាល ហើយ​ត្រូវបាន​បញ្ជូនទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ទាំង​ព្រឹក​ថ្ងៃ​សុក្រ​នេះ​តែម្តង​។ អាជ្ញាធរ​បាន​អះអាងថា បុរស​ដែល​បានសម្លាប់​ខ្លួន​នោះ គឺជា​អ្នកបង្ក​អគ្គីភ័យ ដែល​បណ្តាល​ឲ្យ​មនុស្សម្នា​ជាច្រើន​នាក់​ស្លាប់ និង​រង​បួស​។​

​ប៉ូលិស​ហ្វីលីពីន​បាន​អះអាងថា មនុស្ស​ស្លាប់​ភាគច្រើន ត្រូវបាន​ប៉ូលិស​រកឃើញ​នៅ​ជា​ន់ទី​២ និង​ទី​៣ របស់​បរិវេណ​អគារ​កាស៊ីណូ​។​
​ទោះបីយ៉ាងណា​នៅ​មិនទាន់មាន​ក្រុម​ណាមួយ​ចេញ​ទទួល​សុខ​ត្រូវ​នៅឡើយ​ទេ​៕

2

Related Articles

Back to top button
Close
Close