អតីតនាយករដ្ឋមន្ត្រីក្រិចរបួស ដោយសារការផ្ទុះគ្រាប់បែកលួចបង្កប់ ក្នុងស្រោមសំបុត្រ
សារព័ត៌មាន Cambodia News/
ក្រិច (២៦ ឧសភា ២០១៧) ៖ សារព័តមាន BBC បានចេញផ្សាយថា លោក Lucas Papademos អតីតនាយករដ្ឋមន្ត្រីក្រិក បានរងរបួសដោយសារការបំផ្ទុះគ្រាប់បែកលើរថយន្តរបស់លោក សង្ស័យថាបង្កប់ក្នុងស្រោមសំបុត្រ នៅក្នុងក្រុងអាតែន កាលពីថ្ងៃទី ២៥ ឧសភា ម្សិលមិញ។
បុរសវ័យ ៦៩ ឆ្នាំ បានរងរបួសជើង ដៃ និងពោះ ប៉ុន្តែស្ថានភាពរបស់លោកពុំធ្ងន់ធ្ងរនោះទេ។ ចំណែកអ្នកបើករថយន្តរបស់លោក ក៏បានរងរបួសផងដែរ រួមជាមួយនឹងមនុស្សម្នាក់ទៀត ដែលត្រូវគេជឿជាក់ថា ជាមន្ត្រីធនាគារកណ្ដាលអឺរ៉ុប។
គ្មានក្រុមណាមួយចេញមកប្រកាសអះអាងពីការបង្កការបំផ្ទុះគ្រាប់បែក នៅក្នុងក្រុងអាតែន កាលពីថ្ងៃព្រហស្បតិ៍នេះនៅឡើយទេ៕ ប្រភព BBC