ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ការជួញដូរ​គ្រលៀន​មនុស្ស​ខុសច្បាប់​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៦ ឧសភា ២០១៧) ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ក​ម្លាំ​នគរបាល​នាយកដ្ឋាន​ជួញដូរ​មនុស្ស​និង​ការពា​អា​និតិ​ជន ក្រសួងមហាផ្ទៃ​ធ្វ​ការឃាត់ខ្លួន​ដែលជា​ប់​ពាក់ព័ន្ធ​ទៅនឹង​ករណី​ជួញដូរ​គ្រលៀន​មនុស្ស​ដោយ​ខុសច្បាប់​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅ​បន្ទប់​ជួល​លេខ​៣ ជាន់​ទី​១ ភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។​

ជនសង្ស័យ​ដែល​ត្រូវបាន​ឃាត់ខ្លួន​ខាងលើ​មានឈ្មោះ ឡា​ច ហុង​ម៉េង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ស្នាក់នៅ​បន្ទប់​ជួល​លេខ​៣ ជាន់​ទី​១ ភូមិ​ប៉​ប្រ៉​ក​ត្បូង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ​។

ម​ន្រី​នគរបាល​នាយកដ្ឋាន​ជួញដូរ​មនុស្ស​និង​ការពា​អនីតិជន ក្រសួងមហាផ្ទៃ ម្នាក់​បាន​ឲ្យ​ដឹងថា ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​យើង​បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​កន្លង​មក ហើយ​បាន​កំណាត់​មុខសញ្ញា​ខាងលើ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ បន្ទាប់ពី​ចាប់​ឃាត់ខ្លួន បុរស​ជាប់​ពាក់ព័ន្ធ​ម្នាក់ នៅត្រង់ចំណុច ភ្លើងស្តុប​បូកគោ ខណ្ឌចំការមន នាំទៅ​សាកសួរ ហើយ​ឈានទៅដល់​តាម​ចាប់ខ្លួន ស្ត្រី​សង្ស័យ​ពាក់ព័ន្ធ​បាន​ម្នាក់ទៀត នៅត្រង់ចំណុច ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

ក្រោយពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នាំខ្លួន​ទៅកាន់ នាយកដ្ឋាន​ជួញដូរ​មនុស្ស ដើម្បី​បន្តធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅតាម​នីតិវិធី​៕

2

Related Articles

Back to top button
Close
Close