ក្រសួងអប់រំ​ នឹង​រៀបចំ​កម្មវិធីអក្ខរកម្មសម្រាប់កម្មករកម្មការិនី​នៅ​ថ្ងៃ​ទី​២៩ ឧសភា​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (២៤ ឧសភា ២០១៧) ៖ ក្រសួងអប់រំ​ យុវជន និងកីឡាក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអង្គការយូណេស្កូ និងអង្គការដៃគូស៊ីប៉ានឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិមួយស្តីពីកម្មវិធីអក្ខរកម្មសម្រាប់កម្មករកម្មការិនីនៅតាម​រោងចក្រនៅថ្ងៃច័ន្ទទី២៩ ខែឧសភា ឆ្នាំ២០១៧ នៅសណ្ឋាគារកាំបូឌីយ៉ាណា ។

កម្មវិធីអក្ខរកម្មសម្រាប់កម្មករកម្មការិនីនៅតាមរោងចក្រនេះគឺជាគំនិតផ្តួចផ្តើមដ៍ល្អមួយដែលអាចឆ្លើយតបបានយ៉ាងមានប្រសិទ្ធិភាពទៅនឹងការ​ជួយឲ្យជនពេញវ័យនិងជាពិសេសស្តី្រវ័យក្មេងៗដែលធ្វើការនៅក្នុងរោងចក្រទាំងនោះទទួលបានចំណេះដឹងអក្ខរកម្មមូលដ្ឋានព្រមទាំងផ្តល់អំណាចដល់ពួកគេឲ្យយល់ដឹងពីសិទ្ធិជាមូលដ្ឋានសំខាន់ដ៍ទៃទៀតសម្រាប់កែលម្អជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ ។

សិក្ខាសាលានេះនឹងមានការអញ្ជើញចូលរួមពីសិក្ខាកាមចំនួន៨០នាក់មកពីនាយកដ្ឋានជំនាញរបស់ក្រសួងអប់រំ ​យុវជននិងកីឡា  មកពីរោងចក្រចំនួន​២៤នៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ក្រសួងពាក់ព័ន្ធ ដៃគូរអភិវឌ្ឍ អង្គការ​មិនមែនរដ្ឋាភិបាលនានា និង គ្រូអក្ខរកម្ម ៕

4

 

 

 

 

 

 

 

Related Articles

Back to top button
Close
Close