ប្រយ័ត្ន​ជួប​ទុក្ខ​ធំ​ អ្នក​បើក​បរយានយន្ត គ្មាន​ប័ណ្ណ​បើកបរ គ្មាន​ផ្លាក​លេខ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ (២៣ ឧសភា ២០១៧) ៖ យោង​តាម​ច្បាប់​ស្ដី​ពី​វិសោធនកម្ម​ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក ​ដែល​ត្រូវ​បាន​ប្រកាស​ដោយ​ព្រះរាជក្រម លេខ នស/រមក​/ ០១១៥/០០១ ​ចុះ​ថ្ងៃ​ទី ៩​ខែ​មករា ឆ្នាំ ២០០៩ មាត្រា​៧៥​ថ្មី​ ​បាន​ឱ្យ​ដឹង​ថា ​ប្រសិន​បើ​បង​ប្អូន​ប្រជាពលរដ្ឋ​បើកបរ​យានយន្ត​ដោយ​គ្មាន​ប័ណ្ណ​បើកបរ ឬ​ក្នុង​រយៈពេល​ប័ណ្ណ​បើកបរ​ត្រូវ​ដក​ហូត ព្យួរ​ទុក ឬ​ទុក​ជា​មោឃៈ ត្រូវ​ពិន័យ​អន្តរការណ៍​តាម​ការ​កំណត់​នៃ​អនុក្រឹត្យ​។

តាមច្បាប់​ត្រូវ​ពិន័យ​ពី ៨០០ ០០០ (ប្រាំបីសែន​) រៀល​ ទៅ​ដល់ ៤ ០០០ ០០០ (បួន​លាន​) រៀល ​និង​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធធនាគារពី ១ ទៅ​ដល់ ៦​ខែ​ ទៀត​ផង​។ចំណែក​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បើក​បរ គ្មាន​ប័ណ្ណ​សម្គាល់​យានយន្ត ឬ​ផ្លាក​លេខ​វិញ បើ​យោង​តាម​ មាត្រា​ ៨២ បាន​ឱ្យ​ដឹង​ថា ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធ​ធនាគារ ពី​៦​ថ្ងៃ​ ទៅ​ដល់​ ១​ខែ ​ហើយ​ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់ ពី ៤០០ ០០០ (បួន​សែន) រៀល ទៅ​ ១ ០០០ ០០០ (មួយ​លាន​) រៀល​ ឯ​ណោះ​។

ដូច្នេះ​សូម​បង​ប្អូន​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ចូលរួម​ធ្វើ​ឱ្យ​សង្គម​ជាតិ​មាន​សណ្ដាប់​ធ្នាប់ និង​ជា​ពិសេស​ការ​បើកបរ​ត្រូវ​ប្រុង​ប្រយ័ត្ន​ ហើយ​អនុវត្ត​តាម​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់​បន្ថយ​បញ្ហា​គ្រោះ​ថ្នាក់ ដែល​តែង​តែ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​៕

6

3 5

 

 

 

Related Articles

Back to top button
Close
Close