រកឃើញសាកសពកម្មករខ្មែរធ្វើការឲ្យចិនអស់ហើយ
សាកសពកម្មករខ្មែរ៨នាក់ធ្វើការនៅអណ្តូងរ៉ែមាសរបស់ថៅកែចិននៅខេត្តក្រចេះ ត្រូវ បានសមត្ថកិច្ច រក ឃើញអស់ហើយនៅម៉ោង១២ ថ្ងៃទី២៥ ខែធ្នូ នេះ។
សាកសពទាំងនោះបានរកឃើញចាប់ពីម៉ោង៣ ទៀបភ្លឺ។ កម្មករទាំងនោះបានរងគ្រោះ បន្ទាប់ពីបានជាប់គាំងក្នុងរណ្ដៅដីជម្រៅ ៣០០ ម៉ែត្រ កាលពីថ្ងៃទី ២៣ ខែធ្នូ វេលាម៉ោង ១១ និង៣០នាទី។
គ្រួសាររបស់សពត្រូវបានគេរាយការណ៍មកថា ថៅកែចិនសងជំងឺចិត្តចំនួនមួយម៉ឺនដុល្លារក្នុងមួយគ្រួសារ៕