សម្តេច​តេជោ ​អញ្ជើញ​បើក​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ានឆ្នាំ២០១៧

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១១ ឧសភា ២០១៧) ៖ នៅព្រឹកថ្ងៃទី១១ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧ នៅសណ្ឋាគារសុខា ភ្នំពេញ។ វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៧នេះ ដែលជាព្រឹត្តិការណ៍សាកលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧។ ​

វេទិកានេះប្រព្រឹត្តទៅក្រោមប្រធានបទ “យុវជន បច្ចេកវិទ្យា និងកំណើន” ដែលជាប្រធានបទមានសារសំខាន់ ជាពិសេសសម្រាប់ស្ថានភាពបច្ចុប្បន្នរបស់កម្ពុជានៅក្នុងទីផ្សារតំបន់ និងសាកល។

នេះជាព្រឹត្តិការណ៍គួរឲ្យកត់សម្គាល់ជាលើកដំបូង ដែលកម្ពុជាបានធ្ចើជាម្ចាស់ផ្ទះវេទិកាសេដ្ឋកិច្ចពិភពលោក នឹងត្រូវបានចាត់ទុកថា ជាបទដ្ឋានដ៏សំខាន់មួយនៅក្នុងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការទទួលស្គាល់ជាសាកល។ ចំណែកនៅយប់ថ្ងៃដដែល សម្តតតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីជប់លៀងជូនគណៈប្រតិភូ ដែលអញ្ជើញមកចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកនៅសណ្ឋាគារសុខាភ្នំពេញ៕

6

 

Related Articles

Back to top button
Close
Close