កម្ពុជា​ព្រួយបារម្ភ​ពី​ការទទួលស្គាល់​ក​ញ្ជា​ជា​ប្រភេទ​គ្រឿងញៀន​ស្របច្បាប់

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៩ ឧសភា ២០១៧) ៖ កម្ពុជា​មានការ​ព្រួយបារម្ភ​ដែល​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​បានទទួល​ស្គាល់​ក​ញ្ជា​ជា​ប្រភេទ​គ្រឿងញៀន​ស្របច្បាប់​ដែល​​ចំណុច​នេះ គឺជា​ការព្រួយបារម្ភ​សម្រាប់​តំបន់ ព្រោះថា​ស្ថានភាព​ភូមិសាស្ត្រ​តំបន់ មាន​លក្ខណៈ​អំ​ណាយ​ផល​ដល់​ការដាំដុះ​ដែល​អាច​នឹង​​បង្ក​ឲ្យ​មានការ​កើនឡើង​វិញ​នូវ​ការប្រើប្រាស់ ហើយ​ផ្តល់នូវ​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បញ្ហា​សុខភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ទាំងមូល​។

នេះ​បើតាម​ការបញ្ជាក់​របស់​លោក​កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់ នៃ​ប្រទេស​ចុះ​ហត្ថលេខី​អនុស្សារណៈ​ការយោគយល់​គ្នា ឆ្នាំ​១៩៩៣ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល​ឡឺ​រ៉ូយ៉ាល់ភ្នំពេញ​៕

​លោក​កៅ ខុន​ដា​រ៉ា អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់ នៃ​ប្រទេស​ចុះ​ហត្ថលេខី​អនុស្សារណៈ​ការយោគយល់​គ្នា ឆ្នាំ​១៩៩៣ ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន ក្នុង​មហា​អនុតំបន់​ទន្លេមេគង្គ កាលពី​ព្រឹក​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៧ ។

Related Articles

Back to top button
Close
Close