សម្ដេចនាយក​រដ្ឋមន្ត្រី​ថា អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ ច្រើនជាង​ស្លាប់ ក្នុង​សង្គ្រាម

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (០៨ ឧសភា ២ឥ១៧) ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ក្នុងឱកាស​ធ្វើជា​អ​ធីប​តី​ដ៍​ខ្ពង់ខ្ពស់ នៃ​ទិវា​ពិភពលោក កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ខួប​លើក​ទី​១៥៤ ថ្ងៃទី​៨ ឧសភា ឆ្នាំ​២០១៧ នេះ បាន​ឲ្យ​ដឹងថា អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា មាន​ចំនួន​ច្រើនជាង​ស្លាប់​នៅក្នុង​សង្គ្រាម​។ ដែល​ជាមួយគ្នា​សម្ដេច បាន​អំពាវនាវ​ជាថ្មី ឲ្យ​ពលរដ្ឋ​ទាំងអស់ ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​ត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​។​

​សម្ដេច​តេ​ជោ​សែន បាន​លើកឡើងថា ខ្ញុំ​សុំ​យក​ឱកាស​នេះ​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ​របស់​យើង សុំ​ឲ្យ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់ ដោយសារ​ចរាចរណ៍​, ឥឡូវ​ជា​មធ្យម​៦ ទៅ​៧​នាក់​ស្លាប់​ក្នុង​មួយថ្ងៃៗ​, ដែល​ចំនួន​នេះ​ច្រើនជាង ប្រទេស​មាន សង្គ្រាម​ទៀតផង​។ បើតាម​សម្ដេច​តេ​ជោ​ថា ក្នុង​មួយថ្ងៃៗ​ត្រូវការ​ឈាម​ច្រើនណាស់ ដើម្បី​សង្គ្រោះ​អ្នក​គ្រោះ ថ្នាក់​ចរាចរណ៍ គឺ​ច្រើនជាង​អ្នក ដែល​ត្រូវការ​ដោយសារ​ជំងឺ​ផ្សេងៗ​។

ដោយ​សម្ដេច​បាន​ថ្លែងថា មិនគួរ​ប្រើប្រាស់​ហួសហេតុ​ពេក​​ទៅលើ​អ្នក​គ្រោះថ្នាក់​ចរាចរណ៍​នោះទេ​, ប៉ុន្តែ​សម្ដេច​បាន​បញ្ជាក់ថា និយាយ​យ៉ាង​ដូច្នេះ ខ្ញុំ​មិន​ហាមឃាត់​នៅពេលដែល​អ្នក​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវការ​ឈាម​មិន​ឲ្យ​ផ្ដល់​ឈាម​នោះទេ​។ ប៉ុន្តែ​ដើម្បី​បញ្ចៀស ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង និង​បើកបរ​មិន​គោរព ច្បាប់​ចរាចរណ៍​។​

​ជាមួយគ្នា​សម្ដេច​ក៍បាន​អត្ថាធិប្បាយ​ដល់​ការដែល​ប្រធាន​កាកបាទក្រហមកម្ពុជា បានផ្ដល់​ថវិកា​១​លាន​ដុល្លារ​អាមេរិក ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​ផងដែរ​។ ដោយ​សម្ដេច​បញ្ជាក់ថា ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា ពេលនេះ​កំពុងមាន​ជំងឺ តែ​យើង​មិនត្រូវ​ទុក​ឲ្យ​មន្ទីរពេទ្យ​មួយ​នេះ ដួលរលំ​នោះទេ​៕

2

 

Related Articles

Back to top button
Close
Close