ស្ត្រីម្នាក់ឈឺពោះឆ្លងទន្លេពាក់កណ្តាលផ្លូវ ខណៈជិះម៉ូតូកង់៣ទៅមន្ទីរពេទ្យ
សារព័ត៌មាន Cambodia News/
ភ្នំពេញ ( ០៤ ឧសភា ២០១៧) ៖ ស្ត្រីម្នាក់ និងស្វាមីបានជិះម៉ូតូកង់៣បំណងទៅមន្ទីរពេទ្យឆ្លងទន្លេ ពេលជិះមកដល់ផ្លូវ២១៧កែងនឹងផ្លូវ១០៩ សង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា ក៏បានឆ្លងទន្លេរពាក់កណ្តាលផ្លូវនៅវេលាម៉ោង៨និង២០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៧ ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីដែលឆ្លងទន្លេសម្រាលកូនពាក់កណ្តាលផ្លូវនោះមានឈ្មោះ សោម ស្រីអូន អាយុ២៤ឆ្នាំ និងប្តីឈ្មោះ សឿន ម៉ៅ អាយុ២៧ឆ្នាំ ជាកម្មករលាងម៉ូតូពីរនាក់ប្តីប្រពន្ធនៅម្តុំផ្សារអូឬស្សី សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ភ្លាមៗនោះដែរក៏មានអ្នកដែលឃើញហេតុកាណ៍នោះក៏បានជួយ និងបានផ្តល់ជាប្រាក់កម្រៃម្នាក់បន្តិចបន្ទូចសម្រាប់ការដោះស្រាយបញ្ហាចំពោះមុខរបស់ប្តីប្រពន្ធឆ្លងទន្លេពាក់កណ្តាលផ្លូវនោះផងដែរ ៕