សម្តេច​ ហ៊ុន​​ សែន​ ​សម្រេច​​លុប​​ចោល​​ទោ​ស​ប​ញ្ជេ​ញ​មតិ​​ចេញ​ពី​​ក្រម​ព្រហ្មទណ្ឌ​​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (០៤ ឧសភា ២០១៧) ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសលុបចោលទោសជាប់ពន្ធនាគារដោយសារការបញ្ចេញមតិ ចេញពីក្រមព្រហ្មទណ្ឌដើម្បី ធានាមិនឲ្យមានប្រជាពលរដ្ឋណាម្នាក់ ជាប់ពន្ធនាគារដោយការការបញ្ចេញមតិនោះទេ។ សម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចដូចនេះ ខណៈលោកអបអរសាទរទិវាសារព័ត៌មានពិភពលោកថ្ងៃ​ទី០៣ ឧសភា ឆ្នាំ​២០១៧។

យោងតាមសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទិវាសារព័ត៌មាន សកលលោក លើកទី១៦ ដែលមានកម្រាស់៤ទំព័របានឲ្យដឹងថា ” ដោយមើលឃើញពីភាពចាំបាច់ និងសារសំខាន់នៃការបញ្ចេញមតិ និងសេរីភាពសារព័ត៌មាន រាជរដ្ឋាភិបាលបានសម្រេច លុបចោលទោសជាប់ ព្រហ្មទណ្ឌ និងបានធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់ ត្រូវជាប់ពន្ធនាគារដោយសារការ បញ្ចេញមតិឡើយ”។ តែសម្រាប់អ្នកច្បាប់ មិនមើលឃើញថា ការបញ្ចេញ មានចែងក្នុងក្រមព្រហ្មទណ្ឌនោះទេ៕

3

 

 


Related Articles

Back to top button
Close
Close