កំណាត់ផ្លូវសំខាន់ៗ ចំនួនត្រូវហាមឃាត់មិនឲ្យហែរក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៤ ឧសាភា ២០១៧) ៖ កំណាត់ផ្លូវសំខាន់ៗមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ត្រូវបានសាលារាជធានីភ្នំពេញហាមឃាត់មិនឲ្យគណបក្សនយោបាយហែរក្បួនឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នឹងប្រព្រឹត្តទៅនាថ្ងៃទៅ០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ។
យោងតាមលិខិតរបស់លោកប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំំពេញ បានជម្រាបជូនលោក មាស ឆពណ្ណប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានឲ្យដឹងថា ដើម្បីធានា សណ្តាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់បានល្អប្រសើរនិងបញ្ចៀសការកកស្ទះចរាចរណ៍ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវជាតិ អន្តរជាតិ នោះ រដ្ឋបាលរាជធានីភ្នំពេញស្នើប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ ធ្វើការណែនាំដល់គណបក្សនយោបាយឲ្យបញ្ចៀសការប្រមូលផ្តុំ ដង្ហែក្បួនឃោសនាតាមផ្លូវសាធារណៈ ដែលរដ្ឋបាលរាជធានីភ្នំពេញហាមឃាត់មួយចំនួនដូចខាងក្រោម៖
ក.ផ្លូវនានាដែលត្រូវចៀសវាងក្នុងការហែរក្បួន
១.កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យដល់ស្តុបពេទ្យអង្គឌួង)។
២.មហាវិថីសហព័ន្ធរុស្ស៊ី
។ ៣.កំណាត់ផ្លូវមហាវិថីព្រះមុន្នីវង្ស (ចាប់ពិស្តុប បេកាសេ ដល់ស្តុបពេទ្យចិន)។
៤.កំណាត់ផ្លូវទេពផន (ចាប់ពីកែស្តុបមហាវិថីព្រះមុន្នីវង្ស ដល់ស្តុបនាងគង្ហីង។
៥.មហាវិថីម៉ៅសេទុង។
៦.មហាវិថីព្រះសុរាម្រិត។
៧.កំណាត់វិថីសុធារស (ចាប់ពីកែងផ្លូវ១៥៤ ដល់មហាវិថីព្រះសីហហនុ)។
៨.កំណាត់មហាវិថីព្រះសីហនុ (ចាប់ពីនាគបាញ់ទឹក ផ្លូវសុធារសដល់ស្តុបពេទ្យចិន)
៩.ផ្លូវជុំវិញព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ២៤០ និងផ្លូវលេខ១៩)។
ខ.ទីប្រជុំជនដែលត្រូវចៀសវាងប្រមូលផ្តុំឃោសនា និងហែរក្បួន
១.ផ្លូវជុំវិញផ្សារធំថ្មី ២.ផ្លូវជុំវិញផ្សារអូរឫស្សី។ ៣.ផ្លូវជុំវិញផ្សារអូឡាំពិក។ ៤.ផ្លូវជុំវិញផ្សារទួលទំពូង។ ៥.ផ្លូវជុំវិញផ្សារផ្សារដេប៉ូ។ ៦.ផ្លូវជុំវិញផ្សារដើមគរ។
គ.ទីសាធារណៈដែលត្រូវចៀសវាងក្នុងការប្រមូលផ្តុំឃោសនា
១.សួនព្រះបរមរាជវាំង ២.ទីធ្លាព្រះមេរុ ៣.សួនច្បារមុខវត្តបទុមវតី (តែអនុញ្ញាតជូននៅទីវាលការីឡាចុងខាងត្បូងសួនច្បារវត្តបទទុមវតី) ៤.ទីតាំងវិមានឯករាជ្យ និងសួនច្បារវិមានឯករាជ្យទាំងមូល ៥.ទីធ្លារូបសំណាកលោកយាពេញ ៦.សួនច្បារអញនកភិរម្យ អ៊ូ ហៅង៉ុយ ៧.សួនច្បារសម្តេច ហ៊ុន សែន៕