រដ្ឋមន្រ្តីក្រសួងព័ត៌មាន ៖ អ្នកសារព័ត៌មានបោកបន្លំអាជ្ញាធរសមត្ថកិច្ចគឺខុសច្បាប់
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៣ ឧសភា ២០១៧) ៖ ថ្លែងប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន ក្នុងកម្មវិធីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោកនៅថ្ងៃទី០៣ ខែឧសភា នេះ ឯឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា អ្នកកាសែតណាដែលបន្លំជាមួយអាជ្ញាធរ គឺខុសនឹងច្បាប់ ហើយថាបើករណីនេះស្ថិតនៅសហរដ្ឋអាមេរិកវិញ គឺចាប់វ៉ៃខ្នោះបញ្ចូលពន្ធនាគារតែម្តង។
ឯឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា «ជាទូទៅ ការបន្លំជាមួយអាជ្ញាធរគឺខុស យើងអាចបន្លំជាមួយសង្គមងងឹត ដើម្បីសុវត្ថិភាពរបស់យើង ដើម្បីទទួលបានព័ត៌មាន»។ លោកបានបន្ថែមទៀតថា ករណីបន្លំខ្លួននេះ បើនៅសហរដ្ឋអាមេរិក គឺជាប់ពន្ធនាគារតែម្តង៕


