ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​​មួយ​​ចំនួន​​ពេល​​ខ្លះ​​រាយការណ៍​​បន្ថែម​បន្ថយ​​ឬ​​ក្លែម​​សំដី​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ  (០២ មិថុនា ២០១៧) ៖ ​ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពើ​ហិង្សា​លើ​ស្ត្រី  និង​ការ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៧ នា​ទីស្តីការក្រសួង ឯកឧត្តម អ៊ុ​ក ប្រាថ្នា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ក្នុង​ប្រទេស​កម្ពុ​ជាមួយ​ចំនួន​មិន​ទាន់​ឆ្លើយ​តប ឬ​ផ្តល់​ព័ត៌មាន​ដែល​កើត​មាន​បញ្ហា​ផ្សេង​នោះ​ទេ ។

ឯកឧត្តមបាន​បន្ត​ថា ស្ថានភាព​បច្ចុប្បន្ន​នេះ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​យើង​បាន​ដើរតួ​យ៉ាង​សំខាន់​តែ​ក៏​មាន​មួយ​ចំនួន​មិន​ទាន់​ឆ្លើយ​តប​នូវ​បញ្ហា​ទាំងនេះ​មាន​ដូច​ជា ការ​រាយការណ៍​មិន​បាន​ស្គាល់​អត្តសញ្ញាណ អនីតិជន​ដែល​រង​គ្រោះ​ដោយ​អំពើ​រំលោភ​បំពាន​រាង​កាយ បង្ហាញ​ឬ​អត្ថាធិប្បាយ​ពី​ភាព​រន្ធត់ អំពើ​ជន​រងគ្រោះថ្នាក់​ផ្សេង​ៗ ឬ​ក៏​ទំលាក់​កំហុស​ដោយ​ចេតនា​ឬ​អ​ចេតនា​ទៅ​ជន​រង​គ្រោះជា​ស្ត្រី​ជាដើម ។

ជាមួយ​គ្នា​នោះ​ដែរឯកឧត្តម​ ​បាន​លើក​ឡើង​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​ព័ត៌មាន​ចង់បាន​ការ​រាយការណ៍ ឬ​ផ្តល់​ព័ត៌មាន​ស​ប្បូ​បែប ។ លោក​ថា ក្រសួង​ចង់​ឲ្យ​មានការ​ចូល​រួម​កែ​ទម្លាប់​មិនល្អ​ចេញពី​សង្គម​ដែល​បញ្ហា​ទាំងមូល​ផ្តើម​ចេញពី​អ្នករាយការណ៍​ព័ត៌មាន  ពិធីករ ពិធីការ​រិ​នី វិទ្យុ ទូរទស្សន៍ ដែល​ពេល​ខ្លះ​រាយការណ៍​បន្ថែមបន្ថយ ៕

IMG_6007
ឯកឧត្តម អ៊ុ​ក ប្រាថ្នា រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​បានថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពើ​ហិង្សា​លើ​ស្ត្រី និង​ការ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​នា​ព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៧ នា​ទីស្តីការក្រសួង​។ (រូប​ ហេង នាង​)

IMG_6002

 

Related Articles

Back to top button
Close
Close