ខឹងស្តីដណ្តឹងកូនស្រីមិនបាន​ទៅកាប់ឪពុកម្តាយគដល់លើផ្ទះ ​

សារព័ត៌មាន​ Cambodia News/

កណ្តាល​ (២៤ មេសា ២០១៧) ៖ ខឹងចូលស្តី​ដណ្តឹង​កូនស្រី​មិន​បាន ​បែកគំនិតយកដាវកាប់សម្លាប់ឪពុកម្តាយខាងស្រីបណ្តាលអោយស្លាប់ឪពុក និងម្តាយរងរបួសធ្ងន់ បង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅក្នុងផ្ទះជនរងគ្រោះស្ថិតក្នុងភូមិភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

​តាម​ប្រភព​ព័ត៌មាន​ពីមន្ត្រី​អាវុធហត្ថស្រុកកណ្តាលស្ទឹងបានអោយដឹងថា មូលហេតុដែលបណ្តាលអោយជនល្មើសឈានដល់ការកាប់សម្លាប់​ជន​រងគ្រោះដោយសារជនល្មើសបានចូលស្តីដណ្តឹងកូនស្រីរបស់ជនរងគ្រោះ តែជនរងគ្រោះមិនព្រមដោយសារជនល្មើសមានប្រពន្ធរួចទៅ លុះដល់ថ្ងៃកើតហេតុ ខណៈពេលជនរងគ្រោះជាឪពុកឈ្មោះ ឡូញ លុន អាយុ៦២ឆ្នាំ កំពុងដេកលង់លក់លើអង្រឹង ស្រាប់តែជនល្មើសបានឡើងទៅកាប់ដល់លើផ្ទះចំនួន៤ដាវ បណ្តាលអោយ រយះក្បាល ធ្លាយពោះវៀន ដើមទ្រូង និងកដៃ បណ្តាលអោយស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័មបំផុត ចំណែកជនរងគ្រោះជាម្តាយឈ្មោះ វ័រ រ៉ៃ អាយុ៦០ឆ្នាំ ដែលកំពុងដេកលើគ្រែក្បែរគ្នាត្រូវជនល្មើសកាប់ត្រូវ២ដាវរងរបួសធ្ងន់ធ្ងរ។

ក្រោយធ្វើសកម្មភាពរួច ជនល្មើសបានព្យាយាមរត់គេចខ្លួនតែត្រូវប្រជាពលរដ្ឋព័ទ្ធចាប់ និងព្រួតគ្នាវាយផង កាប់ផងបណ្តាលអោយស្លាប់នៅកន្លែងកើតហេតុតែម្តង។ ជនល្មើសចិត្តព្រៃផ្សៃខាងលើមានឈ្មោះសួន ឧត្តរា អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នរស់នៅផ្ទះលេខ៤៨ ផ្លូវលំ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ៕​

Capture

 

Related Articles

Back to top button
Close
Close