​ស្លាប់​ ១១​​នាក់​​​ ​និង​​​ ២០​​​នាក់​​​កំពុង​​​បាត់​​​ខ្លួន​​​ក្នុង​​​គ្រោះ​​​ធម្ម​ជាតិ​​​​បំណាក់​​​ដី​​​​នៅ​​​​​​កូឡុំប៊ី​

សារព័ត៌មាន​ Cambodia News/

កូឡុំប៊ី (២០ មេសា ២០១៧) ៖ រដ្ឋាភិបាលកូឡុំប៊ីបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ១១នាក់ស្លាប់ និង ២០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានបំណាក់ដីមួយបានកើតឡើងនៅជិតទីក្រុងម៉ានីហ្សាល ហើយនេះក៏ជាគ្រោះបំណាក់ដីជាលើកទី២ ដែលបណ្ដាលឲ្យមនុស្សស្លាប់នៅក្នុងខែនេះផងដែរ។

ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នករស់នៅតាមតំបន់ និងទីក្រុងក្នុងខេត្តជាច្រើន ហើយដែលនៅតាមទីកន្លែងទាំងនេះត្រូវបានគេធ្វើជំរំតង់កៅស៊ូ ដើម្បីស្នាក់នៅតាមចំណោតជម្រាលជើងភ្នំអង្គ ខណៈតាមតំបន់ទំនាបងាយទទួលរងនូវទឹកជំនន់ និងបំណាក់ដី។

បំណាក់ដីនៅទីក្រុងម៉ានីហ្សាលនៅខេត្តកាលដាស នាភាគខាងលិចទីក្រុងហ្កូបូតាកើតឡើងដូចគ្នានឹងបំណាក់ដីនៅតំបន់ម៉ូកូ និងពូទូម៉ាយ៉ូកាលពីដើមខែដែលសម្លាប់មនុស្សជាង ៣២០នាក់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីតំបន់ពួកគេរស់នៅផងដែរ៕

4

Related Articles

Back to top button
Close
Close