ផលប៉ះពាល់ពីការប្រើប្រាស់ទូរស័ព្ទដៃច្រើន
សារព័ត៌មាន Cambodia News/
សុខភាព (២០ មេសា ២០១៧) ៖ ជាទូទៅមនុស្សជាច្រើនចូលប្រើប្រាស់ទូរស័ព្ទដៃដែរមានបច្ចេកវិទ្យា ទំនើបៗ ពីព្រោះវាផ្ដល់ភាពងាយស្រួល និងឆាប់រហ័ស។ ប៉ុន្តែពួកគេមិនបានដឹងពីគុណវិបត្តរបស់វាមកលើសុខភាពនោះឡើយ។ ទូរស័ព្វដៃមួយចំនួនផ្លល់គុណវិបត្តិជាច្រើនដែរអ្នកមើលមិនឃើញ។
ការប្រើប្រាស់ ទូរស័ព្វដៃអាចធ្វើអោយមានផលអវិជ្ចមាន និងជះឥទ្ធិពលើសុខភាពរបស់អ្នក ដូចជាវិទ្យុកម្ម ដែលមាននៅលើទូរស័ព្វដៃរបស់លោកអ្នក វាអាចបណ្ដាលអោយមានគ្រោះថ្នាក់ដល់សុខភាពជាច្រើន។ អ្នកដែរប្រើប្រាស់ទូរស័ព្វដៃច្រើន គឺងាយនឹង ធ្វើឲ្យប្រព័ន្ធប្រសាទត្រចៀកចុះខ្សោយ, ឈឺក្បាល និងផ្នែកចក្ខុវិស័យថយចុះផងដែរ។
ទូរសព្វ័ដៃនីមួយៗប្រើប្រាស់កាំរស្មីវិទ្សុកម្ម ដើម្បីបញ្ចូនទិន្នន័យ តិចឬច្រើនទៅវិញទៅមក។ កាំរស្មីវិទ្សុកម្មទាំងនេះ គេប្រើប្រាស់ដើម្បីការតភ្ជាប់ពីការនិយាយជាមួយគ្នា ឬការភ្ចាប់បណ្ដេញអ៊ីនធ័រណេតជាដើម។ កាំរស្មីវិទ្សុកម្មអាចបណ្ដាលអោយអ្នកមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព ហើយ វាក៏បានបង្កអោយខូច ប្រព័ន្ធDNA របស់ផ្នែកចក្ខុវិស័យ និងធ្វើឲ្យអ្នកអាចប្រឈមមុខទៅនឹង ជំងឺមហារីកភ្នែក ,គ្មានកូន និងអាចប៉ះពាល់ទៅដ៏កូនដែលនៅក្នុងផ្ទៃផងដែរ៕