ព្រះសពរបស់អតីតព្រះមហាក្សត្រថៃនឹងត្រូវធ្វើព្រះរាជពិធីបូជា នៅថ្ងៃទី ២៦ តុលា
សារព័ត៌មាន Cambodia News/
ថៃ (២០ មេសា ២០១៧) ៖ ព្រះសពរបស់អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាបឌុលយ៉ាដេត នឹងត្រូវប្រារព្ធព្រះរាជពិធីបូជា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ ដែលវាមានរយៈមួយឆ្នាំ និង១៣ថ្ងៃ បន្ទាប់ពីព្រះអង្គសោយទិវង្គតនៅក្នុងមន្ទីរពេទ្យទីក្រុងបាងកកប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសពីរាជវាំងក្រុងបាងកក នៅថ្ងៃព្រឹកថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០១៧ ចេញផ្សាយតាមរយៈ Channelnewsasia។
អតីតព្រះមហាក្សត្រថៃ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត បានសោយព្រះទិវង្គតក្នុងជន្មាយុ ៨៨ព្រះវស្សានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ក្រោយពីទទួលរងអការៈរោគរុំារ៉ៃអស់ជាច្រើនឆ្នាំ.
សម្រាប់ការសម្រេចបូជាព្រះសពនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៧នោះ គឺវាសមស្របទៅតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលថៃ កន្លងមក៕