អា​មេ​រិ​ក​​នឹង​​បាញ់​​កំទេច​​កាំ​ជ្រួច​​កូរ៉េ​​ខាង​ជើង​​បើ​​មាន​ការ​​បាញ់​​ម្ដង​ទៀត​​

សារព័ត៌មាន​ Cambodia News/

អាមេរិក (១៩ មេសា ២០១៧) ៖ មន្ដ្រីអាមេរិកម្នាក់ដែលត្រូវបានស្រង់សម្ដីមកចុះផ្សាយដោយសារព័ត៌មាន Guardian newspaper បាននិយាយថា សហរដ្ឋ អាមេរិកនឹងបាញ់ទម្លាក់កាំជ្រួចរបស់កូរ៉េខាងជើងប្រសិនបើប្រទេសកុម្មុយនីស្ដផ្ដាច់ការមួយនេះ ធ្វើការបាញ់សាកល្បងជាថ្មីទៀតនោះ ។

មន្ដ្រីដែលសុំមិនបញ្ចេញឈ្មោះនេះ បាននិយាយទៀតថា អាមេរិកដែលធ្វើដូចនេះ ដើម្បីបញ្ជាក់ពីសមត្ថភាពអាវុធរបស់អាមេរិកប្រាប់ទៅសត្រូវ។

ស្របពេលនេះដែរ រដ្ឋមន្ដ្រីការពារជាតិ James Mattis បានចោទកូរ៉េខាងជើងថា កំពុងបង្កជម្លោះយ៉ាងពិតប្រាកដ ដែលធ្វើអោយអាមេរិកត្រូវតែត្រៀមខ្លួនដើម្បីធ្វើសង្គ្រាម។

លោករដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា ការបាញ់កាំជ្រួចរបស់ក្រុងព្យុងយ៉ាង កាលពីថ្ងៃទី ១៥ មេសា ទោះជាមិនបានសម្រេចក៏ដោយ គឺ បញ្ជាក់ថា កូរ៉េខាងជើងមិនបានថមថយការគៀបសង្កត់ពីសហគមន៍អន្ដរជាតិឡើយ។

ជាមួយគ្នានេះ លោករដ្ឋមន្ដ្រីនិយាយថា រឿងនេះចិនត្រូវតែគៀបសង្កត់ក្រុងព្យុងយ៉ាងឱ្យបញ្ឈប់ជាបន្ទាន់ បើពុំនោះទេវានឹងផ្ដើមឱ្យមានជម្លោះរីករាលដាលកាន់តែខ្លាំងឡើង។

កាលពីថ្ងៃម្សិលមិញ អាមេរិកបានបញ្ជូននាវាចម្បាំង និងកងទ័ពម៉ារីន ១ពាន់ ២៥០នាក់ ទៅសមុទ្រអូស្ដ្រាលីដើម្បីឈរជើងនៅទីនោះត្រៀមចាំសភាការណ៍ផ្ទុះសង្គ្រាមកូរ៉េខាងជើងចូលមកដល់។

យ៉ាងណាក៏ដោយក្រុងព្យុងយ៉ាងបានព្រមានថា ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរធ្វើសង្គ្រាមប្រឆាំងសហរដ្ឋអាមេរិក៕ BBC

6

Related Articles

Back to top button
Close
Close