នាំសង្សារទៅជួលផ្ទះសំណាក់ដេកបែកគំនិតលួចទូរទស្សន៍ផ្ទះសំណាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (១០ មេសា ២០១៧) ៖ គូសង្សារមួយគូ ត្រូវ​បាន​មេការក្នុងផ្ទះសំណាក់យីហោ បៃតង ប្តឹងសមត្ថកិច្ចអោយចាប់ខ្លួន​ក្រោយជនសង្ស័ួទាំង២បានទៅជួលបន្ទប់ហើយលួចយកទូរទស្សន៍របស់ផ្ទះសំណាក់ កាល​វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ បៃតង ស្ថិតនៅក្នុងក្រុមទី១៦ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២មានឈ្មោះ ប៉ិន ស៊ួយទ្រី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក និងឈ្មោះ ឃឹន ពិសី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៨ ផ្លូវ២១៩ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ប្រភពពត៌មានពីបុរសម្នាក់ឈ្មោះ ឈាង បញ្ញា អាយុ២៨ឆ្នាំ ជាមេការនៅក្នុងផ្ទះសំណាក់កើតហេតុបានអោយដឹងថា នៅព្រឹកថ្ងៃកើតហេតុ ជនសង្ស័យទាំង២បានមកជួលបន្ទប់លេខ ២០៣ រយៈពេល១យប់១ថ្ងៃ ក្នុងតម្លៃ៧ដុល្លា ស្រាប់តែម៉ោង១២ថ្ងៃត្រង់ជនសង្ស័យបានរៀបចំវ៉ាលីសបម្រុងចេញពីផ្ទះសំណាក់ទៅវិញ ដោយមានការសង្ស័យម្ចាស់ផ្ទះសំណាក់ក៏បានទូរស័ព្ទទៅរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចុះមកឆែកឆេរលើជនសង្ស័យទាំង២តែម្តង។

ក្រោយឆែកឆេរហើយសមត្ថិច្ចបានដកហូតសម្ភារៈមួយចំនួនមានដូចជា ទូរទស្សន៍ម៉ាក សាំសុង ទំហំ១២អុិញមួយគ្រឿងជារបស់ផ្ទះសំណាក់, វ៉ាលីសធំមួយដែលជនសង្ស័យដាក់ទូរទស្សន៍ចូល, រថយន្តវីស្តូ ពណ៌ទឹកមាសមួយគ្រឿង គ្មានស្លាកលេខ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង២ត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្នដើម្បីសាកសួរចម្លើយបន្ថែមកសាងសំនុំរឿងបញ្ជូនទៅតុលាការចាត់ការផ្លូវច្បាប់៕

4 5

Related Articles

Back to top button
Close
Close