បំផ្ទុះគ្រាប់បែកក្នុងវិហារគ្រឹស្ដមួយកន្លែងនៅអេហ្ស៊ីបស្លាប់មនុស្ស២១នាក់
សារព័ត៌មាន Cambodia News/
អេហ្ស៊ីប (១០ មេសា ២០១៧) ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់បានឲ្យដឹងថា មានករណីវាយប្រហារដោយបំផ្ទុះគ្រាប់បែកប្រឆាំងនឹងវិហារអ្នកកាន់សាសគ្រឹស្ដមួយកន្លែងស្ថិតនៅភាគខាងជើងប្រទេសអេហ្ស៊ីបបានបណ្តាលឲ្យមនុស្សចំនួន២១នាក់ស្លាប់ និងជាង៤២នាក់បានរងរបួស។
សារព័ត៌មានដដែលបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះកើតឡើងនៅថ្ងៃអាទិត្យម្សិលមិញនេះ នៅឯវិហារគ្រឹស្ត St George Coptic ស្ថិតនៅក្នុងទីក្រុង Tanta នៃភាគខាងជើងរដ្ឋធានីគែរ។ ក៏ប៉ុន្តែយ៉ាងណា ក្រុមអាជ្ញាធរអេហ្ស៊ីបមិនបានបញ្ជាក់ឱ្យច្បាស់ពីមូលហេតុ ឬអ្នកនៅពីក្រោយការវាយប្រហារនេះនៅឡើយទេ៕