សិល្បករ សិល្ប​ការិនី ចាប់​ផ្តើម​​​ហ្វឹក​ហាត់​​របាំ​​រៀង​ខ្លួន​​ត្រៀម​​សម្តែង​​ក្នុង​​ព្រឹត្តិការណ៍​​អង្គរ​​សង្ក្រាន្ត​​២០១៧​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (០៧ មេសា ២០១៧) ៖ លោកសាស្ត្រាចារ្យ សេង សំអាន ទីប្រឹក្សាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងកាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ នៅនាយកដ្ឋានទស្សនីយភាពសិល្បៈវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈថា សិល្បករ សិល្បការិនី សម្តែងសាកល្បងឲ្យថ្នាក់ដឹកនាំមើលនោះមានល្ខោនខោល ស្តីពីវិរៈភាពហនុមាន របាំមាន់ និងរបាំក្បាច់បុរាណ។

លោកសាស្ត្រាចារ្យបន្តថា កន្លងមកលោកសរសេររាល់ទម្រង់ល្ខោនចំនួន២៥ផ្សេងៗ មិនថាទម្រង់ថាណា គឺឲ្យតែរាជរដ្ឋាភិបាលកំណត់ លោកតែងតែសរសេរ ហើយរាល់ការងារទាំងអស់នេះ គឺបានចូលរួមប្រលូកច្រើនជាមួយក្រសួងទេសចរណ៍ បុណ្យសមុទ្រ បុណ្យទន្លេ ដូចជានៅខេត្តកោះកុងរឿងឃុនឆាង ឃុនផែន នៅខេត្តកំពត រឿងបន្ទាយមាស នៅខេត្តព្រះសីហនុ រឿងវិរៈភាពមេទ័ពស្រី្ត លោកយាយម៉ៅ បុណ្យទន្លេ នៅខេត្តកំពង់ចាម រឿងលួងព្រះស្តេចកន និងនៅខេត្តស្ទឹងត្រែង រឿងប្រវត្តិសត្វផ្សោត ចំណងជើង ម៉ែអើយកូនផ្សោត ជាប្រភេទទម្រង់ល្ខោនផ្លូវ ក្រៅពីនោះទម្រង់មហោរី យីកេ បាសាក់។

សិល្បការិនី សិល្បករ ចំនួន៣រូប បាននិយាយស្រដៀងគ្នាថា ពួកគាត់ពិតជារំភើបណាស់ បានចូលរួមសម្ដែងសិល្បៈផ្សេងៗគ្នា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ ព្រោះពួកគាត់បានចូលរួមផ្សព្វផ្សាយពីវិស័យសិល្បៈវប្បធម៌ ជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា សប្បាយរីករាយ។

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ជំនួសមុខឲ្យក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក៏ដូចជាក្រុមការងារប្រតិបត្តិរៀបចំអង្គរសង្ក្រាន្ត ឆ្នាំ២០១៧ សូមថ្លែងអំណរគុណដល់បងប្អូនសិល្បករ សិល្បការិនី លោកគ្រូ អ្នកគ្រូ មហាគ្រួសារខ្មែរ ជាពិសេសការអនុញ្ញាត រាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ក្នុងការបង្ហាញស្នាព្រះហស្ថ នៃរបាំ មួយសហវត្ស របាំព្រះរាជទ្រព្យនៅឯព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានខិតខំប្រឹងប្រែងថែរក្សា និងបន្តនូវការសម្តែង គំនិតច្នៃប្រឌិតថ្មី ក្នុងព្រឹតិ្តការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៧ខាងមុខនេះ៕

6

Related Articles

Back to top button
Close
Close