សម្តេច ហ៊ុន​ សែន សុំទោសដែលកម្ពុជាមិនអាចធ្វើម្ចាស់ផ្ទះប្រកួតកីឡាខ្នាតអន្តរជាតិ

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (០៤ មេសា ២០១៧) ៖ ក្នុងពិធី បើកការដ្ឋាន និងសម្ពោធមណ្ឌលកីឡា នៃពហុកីឡដ្ឋានជាតិ​ថ្មីមួយឈ្មោះថា ​«មរតក​តេជោ» នៅ​សង្វាត់​​ព្រែកតាសេក ខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី៤ខែមេសានេះ សម្តេច​តេជោ ហ៊ុន សែន ថ្លែ​ង​ដោយសុំ​​ទោសជ​នរួមជាតិ ពីការដែល​រដ្ឋាភិបាល​ ​សុំប្រ​ទេសជា​សមា​ជិ​កអា​ស៊ា​ន​ ​ពន្យា​​ធ្វើជាម្ចាស់​ផ្ទះ​សម្រា​ប់​​ប្រកួ​តកីឡាស៊ីហ្គេម រហូតដល់ឆ្នាំ២០២៣។

សម្តេច ហ៊ុន សែន អះអាងថា ការសុំពន្យានេះ ដោយសារតែកម្ពុជា ទើបនឹងងើបពី​គំនរផេះផង់​នៃសង្គ្រៀម​ស៊ី​វិល ខ្វះ​ធនធានមនុស្ស ខ្វះហេដ្ឋារចនាសម័ន្ធ រួមទាំងថវិកា។

សម្តេចបាន​ថ្លែងលើកទឹកចិត្ត ឲ្យបន្តលើកកម្ពស់វិស័យកីឡា និងថា កម្ពុជា យ៉ា​ងហោចណាស់ មានរោងចក្រចំនួនពីរ បានផលិតឧបករណ៍ និងសម្ភារកីឡា នាំទៅលក់​នៅក្រៅប្រ​ទេស​ ដូ​ច​​ជា​​រោ​ងចក្រមួយ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀង បានផលិតកង់ប្រណាំង និងរោ​ងច​ក្រ​មួយ​ទៀត ​នៅតំបន់សេដ្ឋកិច្ចពិសេស ខេត្តកោះកុង បានផលិតបាល់ទះ៕

7

Related Articles

Back to top button
Close
Close